Tuesday, September 16, 2008

My Thesis Chapter 1

ជំពូក១
បរិបទទូទៅនៃច្បាប់

១.ទិដ្ឋភាពទូទៅនៃច្បាប់
១.១. និយមន័យ
ក. តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាត
ច្បាប់ ជាសេចក្តីបញ្ញត្តិឱ្យអ្នកនគរប្រត្តិបត្តិតាម។ វិន័យ, ក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឱ្យប្រព្រឹត្តិ ល្អ ។ បែបយ៉ាង, តួយ៉ាង, គំរូ។[1]
ខ. តាមវចនានុក្រម កូលីន កូប៊ីល​[2] ជាភាសាអង់គ្លេស ច្បាប់ ឬ Law ថា
1. ប្រព័ន្ធបទបញ្ញត្តិដែលសង្គមមួយ ឬ រដ្ឋាភិបាលមួយបង្កើត ដោយជាប់ទាក់ទងជាមួយកិច្ចសន្យាពាណិជ្ជកម្ម ទំនាក់ទំនងសង្គម និងបទឧក្រិដ្ឋ ដូចជា ចោរកម្ម ឃាតកម្ម ឬ អំពើហិង្សា។
2 . ប្រភេទច្បាប់ពិសេសណាមួយ។
3. បទបញ្ញត្តិក្នុងប្រព័ន្ធច្បាប់មួយដែលទាក់ទងជាពិសេសទៅនឹងប្រភេទនៃកិច្ចព្រមព្រៀង ទំនាក់ទំនង និង ឧក្រិដ្ឋកម្ម។ ជាបទបញ្ញត្តិមួយ ឬ កម្រងបទបញ្ញត្តិ សម្រាប់ឥរិយាបថល្អ មិនមែនជាផ្នែកចាំបាច់នៃប្រព័ន្ធ រដ្ឋាភិបាលមួយទេ តែជាបញ្ញត្តិមួយដែលទំនងជាសិទ្ធិ ហើយមានសារៈសំខាន់ចំពោះ សីលធម៌ សាសនា ឬ វិចារណញាណ។ ជាបទបញ្ញត្តិ ឬ ប្រព័ន្ធនៃបទបញ្ញត្តិ ដូចជាច្បាប់ ដែលគេប្រើក្នុងផ្នែក កីឡា និងសិល្បៈ។ ជាគំរូ ឬ ដំណើរធម្មជាតិមួយដែលចាំបាច់ និងមិនអាចកែប្រែបាន ដែលហេតុមួយនាំទៅដល់ផលមួយដោយ គ្មានអ្វីអាចបញ្ឈប់វាមិនឱ្យកើតឡើងបាននោះទេ។២
បញ្ញត្តិ ច្បាប់ត្រូវបានគេឱ្យនិយមន័យ ដោយឡែកពីគ្នាទៅតាមទស្សនៈផ្សេងៗគ្នា ៖
ក. អារីស្តូត ( Aristotle ៣៨៤-៣៣២ B.C) យល់ថា ”ច្បាប់” គឺជាកម្រងសម្រាប់រៀបចំជីវភាព សង្គមឱ្យមានសណ្តាប់ធ្នាប់ណាមួយជាក់លាក់ និងឱ្យមានស្ថិរភាព។ បោតុនេះទើបលោកសរសេរនៅក្នុង សៀវភៅនយោបាយរបស់ខ្លួនថា សណ្តាប់ធ្នាប់គឺមាននៅក្នុងច្បាប់។ សន្ទស្សន៍ច្បាប់តាមទស្សនៈអារីស្តូតគឺជា កម្លាំង។ សម្រាប់អារីស្តូតច្បាប់មានតម្លៃស្មើនឹងយុត្តិធម៌។ ច្បាប់មានប្រភពច្រើនណាស់។ ច្បាប់អាចមាន ប្រភពពីធម្មជាតិ និងមកពីការកំណត់របស់មនុស្សដោយយកការឯកភាពជាគោល។ អារីស្តូតចែកច្បាប់ចេញ ជាពីរគឺ ច្បាប់សំណេរ និងច្បាប់ឥតសំណេរ ឫ ច្បាប់ទំនៀមទម្លាប់។[3]
ខ. សាំង ថូមាស់ ១២២៥-១២៧៤ ច្បាប់ជាបញ្ញត្តិនៃហេតុផលមួយ ដែលសំដៅ ទៅដល់សេចក្តីល្អជាទូទៅ ហើយប្រកាសឱ្យប្រើប្រាស់ដោយអ្នកថែរក្សាសហគមន៍។[4]
គ. សូហ្វីសវិទូ បានសន្មតច្បាប់ទៅនឹងការប្រឌិតរបស់មនុស្ស និងបង្ហាញពីភាពសមហេតុផលក្នុងការ គោរពច្បាប់ដោយគ្រាន់តែបញ្ជាក់ថា ច្បាប់បម្រើប្រយោជន៍ឱ្យដល់នរណាម្នាក់ប៉ុណ្ណោះ។ ច្បាប់ គឺសិប្បនិម្មិត ដែលកើតឡើងដោយការព្រមព្រៀង។ មានអំពើជាច្រើនដែលស្របទៅតាមច្បាប់ ផ្ទុយទៅនឹងធម្មជាតិ។ ផលដែលបង្គាប់ដោយច្បាប់ជាច្រវាក់លើធម្មជាតិ ឯផលដែលបង្គាប់ដោយធម្មជាតិជាសេរីភាព។[5]

ច្បាប់ ត្រូវបានយល់ស្របជាទូទៅថា ជាវិធានដែលរដ្ឋមួយ ឬប្រទេសមួយបានបង្កើតឡើងដើម្បីរក្សា នូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ដែលធ្វើឱ្យមនុស្សអាចរស់នៅរួមគ្នាដោយស្ងប់សុខបាន។ ជា ធម្មតាច្បាប់ឆ្លុះបញ្ចាំងឱ្យឃើញពីតម្លៃ សីលធម៌ សេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនង។ ក៏ប៉ុន្តែច្បាប់ ពុំមែនជាយន្តការតែមួយ ដែលអាចធ្វើឱ្យសង្គមទាំងមូលមាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយនោះទេ គឺជា និច្ចកាលច្បាប់ត្រូវពឹងផ្អែកទៅលើយន្តការជាច្រើនទៀត ដែលរួមមាន សីលធម៌ ការអប់រំ សាសនា ទំនៀម ទម្លាប់ ប្រពៃណី -ល-។ ហើយច្បាប់ដែលតាក់តែងឡើងត្រូវស្រប ឬ យោលទៅតាមយន្តការទាំង អស់នោះ ផងដែរ ទើបធ្វើឱ្យច្បាប់មានភាពរលូន និងអាចប្រតិបត្តបាន។ ឧទាហរណ៍ ៖ ការពិភាក្សាអំពីច្បាប់ស្តីពីអំពើ ហិង្សាក្នុងគ្រួសារកន្លងមកត្រូវបានតំណាងរាស្ត្រជាច្រើនបានលើកពីបញ្ហាប្រពៃណីខ្មែរក្នុងការគ្រប់គ្រងគ្រួសារ ក៏ដូចជាក្នុងសង្គមមកធ្វើការពិភាក្សា។
នៅបណ្តាប្រទេសនីមួយៗ ច្បាប់សម្រាប់សង្គមជាតិអាចចែកចេញជាពីរគឺ ច្បាប់លាយលក្ខអក្សរ ដែលជាយន្តការចម្បងក្នុងការថែរក្សាសណ្តាប់ធ្នាប់សង្គម ដោយមានការដាក់ទណ្ឌកម្មចំពោះជនល្មើស ដែល ប្រព្រឹត្តផ្ទុយនឹងច្បាប់ដែលបានបញ្ញត្តិ មួយទៀតជាច្បាប់ឥតលាយលក្ខអក្សរដែលយើងសម្គាល់បានថាជា ច្បាប់ប្រពៃណីទំនៀមទម្លាប់ ឬ វិធានផ្សេងៗ ពោលគឺជាច្បាប់ដែលមានលក្ខណៈជាច្បាប់សីលធម៌ហើយដែល មានតាំងពីបុរាណមកហើយសម្គាល់តៗគ្នាក្នុងការគ្រប់គ្រងគ្រួសារ សង្គម ក៏ដូចជាសហគមន៍ទាំងមូល។

១.២.ដំណើរវិវត្តន៍នៃច្បាប់
សង្គមមនុស្សមានសភាពស្មុគស្មាញច្រើន ដូចនេះសង្គមមួយមិនអាចមានអត្ថិភាពទៅបាន ដោយគ្មាន ច្បាប់ជាអ្នកគ្រប់គ្រង និងរក្សាសណ្តាប់ធ្នាប់នោះទេ។ ហេតុដូច្នេះអ្នកប្រាជ្ញជាច្រើនបាន សន្និដ្ឋានថាមនុស្ស បានបង្កើតច្បាប់តាំងពីបុរេប្រវត្តិមកម៉្លេះ តែដោយសម័យកាលនោះពុំមានប្រព័ន្ធសំណេរ ទើបមិនបានបន្សល់ ទុកនូវក្បួនច្បាប់នានា។
ក្រោយពីការកើតមាននូវប្រព័ន្ធសំណេរក្នុងចន្លោះប្រហែល ឆ្នាំ ៣៥០០ ទៅឆ្នាំ ៣០០០មុនគ.ស មនុស្សក៏ចាប់ផ្តើមចងក្រងប្រព័ន្ធច្បាប់ទៅជាប្រព័ន្ធសំណេរជាក់លាក់មួយ ហើយដែលយើងឃើញថាក្រម ច្បាប់ដំបូងនោះកើតឡើងនៅតំបន់មជ្ឈិមបូព៌ាបុរាណ។
១.២.១. បុរាណសម័យ
ក. បូព៌ាប្រទេស
ក្រមច្បាប់ដំបូងដែលបានចងក្រងទៅជាប្រព័ន្ធច្បាប់មួយជាក់លាក់ គឺចាប់ប្រភពចេញពីតំបន់មជ្ឈិម បូព៌ាបុរាណ នៅប្រទេស បាបីឡោន ដោយព្រះចៅ ហាម៉ូរ៉ាបី ដែលមាន ២៨២ មាត្រា ដែលចែងពី ពាណិជ្ជកម្ម គ្រួសារ ការងារ ដីធ្លី និងកម្មសិទ្ធឯកជន។ តែក្រមច្បាប់ ហាម៉ូរ៉ាបី មិនមែនជាក្រមច្បាប់លាយលក្ខអក្សរដំបូងបំផុតនោះទេ ក្រមច្បាប់ដែលដំបូងបំផុតនោះគឺក្រមច្បាប់ ដែល ចងក្រងដោយព្រះចៅ យូ-ណាមមុ ។[6] ប៉ុន្តែជាទូទៅគេចាត់ទុកក្រមច្បាប់ ហាម៉ូរ៉ាបី ជា ក្រមច្បាប់ដំបូង ព្រោះក្រមច្បាប់នេះមានលក្ខណៈជាក់លាក់ជាង ដោយ ហាម៉ូរ៉ាបីបានធ្វើការកែលម្អច្បាប់ ដែលមានពីមុនមក និងបង្កើតបន្ថែម ហើយចងក្រងជាច្បាប់សម្រាប់ចក្រភពទាំងមូល ក្នុងគោលបំណង ដើម្បីឱ្យមានយុត្តិធម៌សង្គម បំបាត់នូវអំពើអាក្រក់ បញ្ចៀសនូវបញ្ហាខ្លាំងគាបសង្កត់ខ្សោយ និងសុខមាលភាព របស់មហាជន។
គោលការណ៍មូលដ្ឋាននៃក្រមច្បាប់ហាម៉ូរ៉ាបីគឺ ”ភ្នែកមួយសម្រាប់ភ្នែកមួយ ធ្មេញមួយសម្រាប់ធ្មេញ មួយ ”។ ជនដែលធ្វើឱ្យភ្នែកអ្នកដទៃខ្វាក់ គឺត្រូវទទួលទោស ដោយធ្វើឱ្យខ្វាក់ភ្នែករបស់ជននោះវិញ។[7]
ក្រោយពីក្រមច្បាប់ហាម៉ូរ៉ាបី នៅប្រហែលឆ្នាំ ១០០០ ទៅ ៤០០ មុនគ.ស ប្រទេសអ៊ីស្រាអែល បុរាណបានប្រមូលផ្តុំនូវគោលការណ៍សាសនា និងច្បាប់សង្គមនានាចងក្រងជាក្រមច្បាប់មួយ ដែល បង្រៀនដោយ ម៉ូសេ ។ ក្រមនេះបានក្លាយជាផ្នែកមួយនៃ គម្ពីរហេប្រឺ និងជា ព្រះគម្ពីរក្រោយៗមក ទៀតរបស់សាសនាគ្រឹស្ត ។ យោងតាមព្រះគម្ពីរ អាទិទេពបាន ផ្តល់ឱ្យ ម៉ូ សេ នូវក្រមដែលស្គាល់ថាជាបទបញ្ជាទាំងដប់ ដើម្បីបង្រៀនឱ្យមនុស្សគោរព និងប្រតិបត្តតាម។ ក្រមនេះបានជះឥទ្ធិពលយ៉ាងធំធេងទៅលើបរិបទសីលធម៌នៃច្បាប់នៅបស្ចឹមប្រទេស។
ទន្ទឹមនឹងការកើតមាននូវក្រមច្បាប់ផ្សេងៗនៅមជ្ឈិមបូព៌ោនាះ នៅកំឡុងសតវត្សទី៦មុនគ.ស នៅ ប្រទេសឥណ្ឌា និងចិនក៏បានចងក្រងច្បាប់របស់ខ្លួនឯងដែរ ដោយក្រមច្បាប់នៃប្រទេសទាំងពីរនេះ បង្ហាញពី កាតព្វកិច្ចសីលធម៌នៃច្បាប់ ។ យើងឃើញថាក្រមច្បាប់នៅបូព៌ាប្រទេសមានឥទ្ធិពលតិចតួចណាស់មកលើ ក្រមច្បាប់បច្ចុប្បន្នលើកលែងតែក្រមច្បាប់ព្រះគម្ពីរហេប្រឺ ។

ខ. បស្ចឹមប្រទេស
អារ្យធម៌ក្រិចបុរាណសម័យត្រូវបានចាត់ទុកថាបានរីកចម្រើនដល់កំពូល វិស័យនានាភាគច្រើនគឺចាប់ ប្រភពចេញមកពីប្រទេសក្រិចបុរាណសម័យដោយរួមមាន ទស្សនវិជ្ជា សិល្បៈ តន្ត្រី ច្បាប់---។ អ្នកប្រាជ្ញជា ច្រើនទទួលស្គាល់ថា ក្រិចបុរាណសម័យថាបានរកឃើញនូវច្បាប់ វប្បធម៌ និងអារ្យធម៌បស្ចឹមប្រទេស។ មុន សម័យក្រិចមនុស្សជាច្រើនជឿជាក់ថាមានតែអាទិទេពទេ ទើបមានអំណាចបង្កើតច្បាប់ ហើយបញ្ជូនច្បាប់ នេះតាមរយៈអ្នកដឹកនាំមកគ្រប់គ្រងសង្គមមនុស្ស តែនៅក្រិចបុរាណសម័យជឿជាក់ថាមនុស្សមានអំណាច
បង្កើត និងកែប្រែច្បាប់ទៅតាមតម្រូវការ។
បុរីអាតែនជាទីតាំងនៃការអភិវឌ្ឍន៍ប្រព័ន្ធច្បាប់នៅក្រិចបុរាណសម័យ។ អ្នកនយោបាយឈ្មោះដ្រាកូ 9ឌរាចៀប បានបង្កើតក្រមច្បាប់ដំបូងរបស់អាតែននៅឆ្នាំ៦២១មុនគ.ស ដោយមានទណ្ឌកម្មយ៉ាងសាហាវ ចំពោះជនល្មើស។ នៅកំឡុងឆ្នាំ៥៩៤មុនគ.ស សូ ឡុង ត្រូវបានតែងតាំងជាអ្នកកែប្រែ និងរៀបចំ ប្រព័ន្ធនយោបាយ និងក្រមច្បាប់នៅអាតែន។ កំណែទម្រង់របស់ សូ ឡុង បានកែប្រែ និងផ្លាស់ប្តូរនូវក្រម ច្បាប់របស់ ដ្រា កូ ជាច្រើន ហើយបានបង្កើតនូវក្រមច្បាប់ថ្មីជំនួសវិញ។ ពីមុនសភាអាតែនមានអំណាច តិចតួចណាស់ តែដល់សម័យ សូ ឡុង សភាអាតែនត្រូវបានរៀបចំឱ្យមានអំណាចក្នុងការតាក់តែងច្បាប់ ហើយកាន់តែរីកធំឡើងៗ ។
ក្រោមការកែទម្រង់របស់ សូ ឡុង ពលរដ្ឋគ្រប់រូបមានសិទ្ធិបោះឆ្នោតក្នុងសភា ទោះបីម្ចាស់ដីក៏មាន សិទ្ធិស្មើជាពលរដ្ឋម្នាក់ដែរ [8]។ ដូច្នេះយើងអាចថាប្រជាជនក្រិចបានរកឃើញនូវរដ្ឋាភិបាលប្រជាធិបតេយ្យ មុនគេបង្អស់ តែទោះយ៉ាងណាប្រទេសក្រិចក៏ដូចជាបណ្តាប្រទេសដទៃនៅបុរាណសម័យដែរ គឺបដិសេធ ទាសករជាពលរដ្ឋមានសិទ្ធិស្របច្បាប់។
ក្រោយមកប្រព័ន្ធច្បាប់បានរីកចម្រើនដល់កំពូលនៅរ៉ូមាំង ដោយរាប់បញ្ចូលទាំង នីតិសាធារណៈ និង នីតិឯកជន ដែលមានអត្ថិភាពរហូតមកដល់បច្ចុប្បន្ន។ ចក្រភពរ៉ូមាំងបានពង្រីកវិសាលភាពរបស់ខ្លួនទៅស្ទើរ គ្រប់តំបន់នៅលើពិភពលោកដោយរួមមាននៅតំបន់អឺរ៉ុប និងអាស៊ីជាច្រើន និងស្ទើរតែអាហ្វ្រិចទាំងមូល[9]។ ហើយក្រមច្បាប់រ៉ូមាំងមិនមែនសម្រាប់តែជនជាតិរ៉ូមាំងប៉ុណ្ណោះទេ គឺនៅទូទាំងចក្រភពរ៉ូមាំងទាំងមូល។ យើងឃើញថា ក្រមច្បាប់រ៉ូមាំងដំបូងដែលត្រូវបានស្គាល់ជាទូទៅនោះ គឺច្បាប់ ធ្វេលធេបល ដែលតាក់តែងឡើងនៅពាក់កណ្តាលសតវត្សទី ៥ មុនគ.ស ដោយចារទុកនៅលើសន្លឹក លោហៈ[10]។ ច្បាប់នេះបង្កើតឡើងតាមច្បាប់ប្រពៃណីរបស់រ៉ូមាំង ហើយផ្សព្វផ្សាយឱ្យមហាជនទូទៅបានដឹង ដោយក្មេងរ៉ូមាំងត្រូវតែចងចាំទុកជាផ្នែកមួយនៃការសិក្សារបស់ខ្លួន។ បើធៀបនឹងស្តង់ដាបច្ចុប្បន្ន ក្រមនេះ មានលក្ខណៈអន់ថយ តែអត្ថិភាពរបស់វាជាជោគជ័យរបស់វណ្ណៈជាន់ទាប។ នៅកំឡុងឆ្នាំ៤៤៥មុនគ.ស ពួក អភិជនបានទទួលស្គាល់ច្បាប់ដែលកំណត់ពី អាពាហ៍ពិពាហ៍ រវាងវណ្ណៈអភិជន និងវណ្ណៈជាន់ទាប[11]
ក្រោយឆ្នាំ៣៦៧មុនគ.ស គេបានបង្កើតការធ្វើវិសោធនកម្មក្នុងមួយឆ្នាំម្តង ដោយធ្វើការកែប្រែ នូវច្បាប់នានា។ ហើយក្រោយឆ្នាំ២៧មុនគ.ស ទម្រង់នៃច្បាប់រ៉ូមាំងចាប់ផ្តើមមានភាពច្របូកច្របល់ ដោយ សារតែអធិរាជរ៉ូមាំងមានអំណាចបង្កើត និងកែប្រែច្បាប់។ ហើយរ៉ូមាំងបានបង្កើតច្បាប់មួយដោយឱ្យឈ្មោះ ថា ជូស ជិនធីម សម្រាប់គ្រប់គ្រងនៅតំបន់ដែលពួកគេបានបង្ក្រាប។ នៅក្រោមច្បាប់ រ៉ូមាំង គឺបែងចែកដាច់ស្រលះរវាងពលរដ្ឋ និងទាសករ។ តែក្រោយមកដោយការអភិវឌ្ឍន៍ផ្នែកគំនិតច្បាប់ ធម្មជាតិពួកគេក៏ចាប់ផ្តើមទទួលស្គាល់ថាទាសករក៏មានសិទ្ធិជាមនុស្សដែរ ដែលគួរតែត្រូវបានទទួលការគោរព ហើយគោលការណ៍នៃច្បាប់ធម្មជាតិបានសរសេរជាលាយលក្ខអក្សរក្នុងផ្នែកនៃច្បាប់រ៉ូមាំង គោលការណ៍នៃ ច្បាប់នោះ គឺពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា។

១.២.២.មជ្ឈិមសម័យ
នៅឆ្នាំ៣៩៥គ.សចក្រភពរ៉ូមាំងបានចែកចេញជាពីរផ្នែកគឺ ចក្រភពរ៉ូមាំងខាងលិចដែលមានរាជធានី នៅ ក្រុងរ៉ូម និងចក្រភពរ៉ូមាំងខាងកើត ឬ ចក្រភព បីស៊ីទីន ដែលមានរាជធានីនៅ កុងស្តេនទីនូប បច្ចុប្បន្នអ៊ីស្តាន់បុល ។
ចក្រភពខាងកើតក្រោមការគ្រប់គ្រងរបស់់ ចាស់ស្ទីននៀន បានចងក្រង ច្បាប់មួយដែលមានឈ្មោះថា ក្រមចាស់ស្ទីននៀន ដោយបង្រួមនូវក្រមនានាក្នុង ប្រវត្តិសាស្ត្រមនុស្សជាតិ ។[12]
ក្រមនេះត្រូវបានអនុវត្តតាមដោយ ដីកជៀស ដែលបានសង្ខេប និងរៀបចំឡើងវិញនូវ ច្បាប់សាសនាដែលជារឿយៗផ្ទុយនឹងគំនិតតុលាការ រួមជាមួយច្បាប់អនុវត្តន៍ សៀវភៅរបស់សិស្សច្បាប់[13]។ ការបង្រួមនេះត្រូវបានស្គាល់ថាជា កូពីសជូរីសស៊ីវិល ឬ ធាតុផ្សំនៃច្បាប់ស៊ីវិល[14] ។ ធាតុផ្សំនេះគ្របដណ្តប់លើច្បាប់នៃ មនុស្ស គ្រួសារ មរតក ទ្រព្យសម្បត្តិ កំហុស អគតិ ភាពសម្បូរសប្បាយ កិច្ចសន្យា និងឧបាស្រ័យ។ ច្បាប់ នេះបានគ្រប់ដណ្តប់លើគ្រប់ច្បាប់ទាំងអស់ ហើយដែលក្រោយមកវាក្លាយជា ក្រមច្បាប់ទំនើបដំបូង ហើយ បច្ចុប្បន្នក្រមច្បាប់នៅបណ្តាប្រទេសនានាពឹងផ្អែកទៅលើច្បាប់រ៉ូមាំងនេះ។
ក្រោយមកនៅពេលដែលអាណាចក្ររ៉ូមាំងដួលរលំទៅ ជៀរផុស ត្រូវបានបោះបង់ចោល ហើយ ជំនួសដោយច្បាប់ អាល្លឺម៉ង់ វិញ និងក្រោមឥទ្ធិលរបស់សាសនាគ្រិស្តនៅមជ្ឈិមសម័យបានធ្វើឱ្យច្បាប់រ៉ូមាំង ធ្លាក់ចុះបន្តិចម្តងៗ រហូតដល់កំឡុងឆ្នាំ១១០០ សាកលវិទ្យាល័យបូឡូញា នៅភាគខាងជើង អ៊ីតាលី បានបង្រៀននិស្សិតច្បាប់មកពីតំបន់ផ្សេងៗនៅអ៊ឺរ៉ុបតាមគោលការណ៍ ។ ហើយក្រមច្បាប់នេះក៏ចាប់ផ្តើមរីកសាយទៅស្ទើរតែទូទាំងទ្វីបអ៊ឺរ៉ុបទាំងមូល។
ខណៈដែលច្បាប់រ៉ូមាំងរីកសាយ តែប្រទេសអង់គ្លេសមិនបានប្រើច្បាប់រ៉ូមាំងដូចបណ្តាប្រទេសដទៃទេ ប្រទេសអង់គ្លេសបានប្រើច្បាប់របស់ខ្លួន ដែលគេស្គាល់ថាច្បាប់កុមមុនឡរ ។ គ្រឹះនៃការ យល់ដឹងពីច្បាប់កុមមុនឡរគឺគំនិតថាសេចក្តីសម្រេចរបស់តុលាការបម្រើមុខងារពីរ។ ទីមួយសេចក្តីសម្រេច ដោះស្រាយជម្លោះនៅតុលាការ។ ទីពីរនៅក្រោមលទ្ធិ សេចក្តីសម្រេចរបស់តុលាការក៏មាន តម្លៃយុត្តិសាស្ត្រដែរ។ លទ្ធិនេះមានឬសគល់នៅក្នុងនយោបាយនៃច្បាប់ កុមមុនឡរ គឺថាគោលការណ៍នៃ ច្បាប់ដែលដកស្រង់ចេញពីសេចក្តីសម្រេចរបស់តុលាការនឹងត្រូវបានចាត់ទុក និងអនុវត្តក្នុងការកំណត់រឿង ក្តីប្រហាក់ប្រហែលគ្នានៅពេលអនាគត។[15]
ច្បាប់ កុមមុនឡរ បានរីកសាយយ៉ាងទូលំទូលាយ ដោយលទ្ធផលនៃការពង្រីកអំណាចរបស់ ចក្រភព អង់គ្លេសក្នុងសម័យអាណានិគម។ បច្ចុប្បន្នច្បាប់នេះត្រូវបានប្រើប្រាស់នៅបណ្តាប្រទេសដូចជា អង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិច កាណាដា នូវែលហ្សេឡង់ អាហ្វ្រិចខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងភូមា។


១.២.៣.សម័យទំនើប
ក្រមច្បាប់ទំនើបដំបូងបានចាប់ផ្តើមឡើងនៅសតវត្សទី១៥ ដោយច្បាប់រ៉ូមាំងត្រូវបានប្រើនៅទូទាំង អឺរ៉ុបទាំងមូល លើកលែងតែប្រទេសអង់គ្លេសមួយដែលប្រើប្រព័ន្ធច្បាប់ កុមមុនឡរ។ ជាយថាហេតុច្បាប់ រ៉ូមាំងបានរស់រានឡើងវិញ ហើយត្រូវបានធ្វើឱ្យកាន់តែទំនើបឡើងដោយប្រទេសនានា ហើយដែលបានរីក ចម្រើននៅទូទាំងទ្វីបអឺរ៉ុប និងពិភពលោក។ រដ្ឋផ្សេងៗបានធ្វើការកែលម្អក្រមច្បាប់ស៊ីវិល ហើយដែលរួមផ្សំ ជាមួយច្បាប់ ជៀរផុស និងច្បាប់ ជានៀន ហើយនិងការលេចឡើងនៃច្បាប់ពាណិជ្ជកម្ម បារាំងក៏បានក្លាយ ជាប្រទេសដែលនាំមុខគេនៅអឺរ៉ុបចាប់តាំងពីសតវត្សទី១៩មក ដោយច្បាប់ស៊ីវិលរបស់បារាំងបានក្លាយទៅជា ច្បាប់ដែលមានសារសំខាន់បំផុតនៅអឺរ៉ុប។[16]
នៅដើមសតវត្សទី១៩ ណាប៉ូឡេអុង បានតែងតាំងគណៈកម្មាការកែប្រែច្បាប់ស៊ីវិល របស់បារាំងទាំងស្រុងឱ្យទៅជាកតិកាសញ្ញាមួយ ដែលជាក្រមត្រឹមត្រូវ។ ក្រមថ្មីនេះហៅថា ជៀដេ ជិវិល ឬ ជៀដេ ណាផៀលនៀ ដែលជាការរួមបញ្ចូលគ្នារវាងច្បាប់រ៉ូមាំង ទំនៀមទម្លាប់បារាំង ជាមួយនិងទស្សនវិជ្ជា ប្រជាធិបតេយ្យ។
ការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិចពីអាណានិគមអង់គ្លេសនៅឆ្នាំ ១៧៧៦ គឺផ្អែកទៅលើ ភាគខ្លះនៃគំនិតច្បាប់ធម្មជាតិរបស់ក្រិច និងរ៉ូមាំងបុរាណ ហើយដែលគំនិតនេះត្រូវបានលម្អិតដោយទស្សនវិទូ បារាំងជាច្រើន ដោយផ្សព្វផ្សាយនូវគំនិតនៃសិទ្ធិស្មើគ្នាចំពោះមនុស្សគ្រប់ៗរូប។ ដូចបាន រៀបរាប់ខាងលើ ប្រព័ន្ធច្បាប់ កុមមុនឡរ របស់អង់គ្លេសគឺបានរីសាយទៅលើបណ្តាប្រទេសនានាដែល ស្ថិតនៅក្រោមអាណា និគមអង់គ្លេស។ ដូច្នេះប្រព័ន្ធច្បាប់អាមេរិចបានប្រើគំនិតច្បាប់ កុមមុនឡរ ជាមូលដ្ឋានតែមិនទាំងស្រុង ទេដោយមានផ្នែកខ្លះមិនអាចអនុវត្តបាន។ ការរីកចម្រើនយ៉ាងរហ័សនៃ សេដ្ឋកិច្ចអាមេរិចបានធ្វើឱ្យច្បាប់ កិច្ចសន្យាកាន់តែរីកធំធេងឡើងផងដែរ ដោយសង្កត់ធ្ងន់លើសេរីភាពកិច្ចសន្យាដោយគ្មានការជ្រៀតជ្រែក ពីរដ្ឋាភិបាល។[17]
ចាប់តាំងពីដើមសតវត្សទី២០មក ប្រព័ន្ធច្បាប់បស្ចឹមប្រទេសបានរីកសាយពាសពេញពិភពលោក។ ប្រព័ន្ធដែលសំខាន់គឺប្រព័ន្ធច្បាប់ កុមមុនឡរ និងប្រព័ន្ធច្បាប់ ស៊ីវីលឡរ។ តែត្រូវបានកែប្រែទៅតាម ប្រទេសនិមួយៗដូចជាប្រទេសកម្ពុជាដែលទទួលឥទ្ធិពលប្រព័ន្ធច្បាប់ ស៊ីវីលឡរ ក៏បានកែប្រែនូវទម្រង់ច្បាប់ ជាច្រើន ដើម្បីឱ្យស្របទៅប្រព័ន្ធនៃការស់នៅ ជំនឿ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រទេសខ្លួន។
ក្រៅពីនោះនៅក្នុងសតវត្សទី២០នេះ យើងឃើញថាមានប្រព័ន្ធច្បាប់មួយទៀតបានកើតឡើងផង ដែរ គឺប្រព័ន្ធច្បាប់កុម្មុយនីស្ត ដែលមានប្រទេសដែលអនុវត្តមនោគមវិជ្ជា ម៉ាក្ស 9រាំខប និងឡេ នីន ។ ពួកម៉ាក្ស-លេនីននិយម មានបំណងលុបចោលច្បាប់រដ្ឋ ដោយបង្កើតសង្គមមួយផ្សេង នៅក្នុង ទិសដៅចុងក្រោយបំផុតរបស់គេ។ មើលពីសំបកក្រៅគឺហាក់ទំនងជាមានប្រព័ន្ធរបៀបដូចជា ប្រព័ន្ធច្បាប់ ស៊ីវីលឡរដែរ ប៉ុន្តែខ្លឹមសារពិតខុសគ្នាទាំងស្រុង។[18]

១.៣.មុខងារនៃច្បាប់ក្នុងុសង្គម
ច្បាប់នៃបណ្តាប្រទេសនិមួយៗតែងមានភាពដោយឡែកពីគ្នាមួយចំនួន ដោយយោលទៅតាមរបប នយោបាយ ប្រព័ន្ធគ្រប់គ្រង ទំនៀមទម្លាប់ ជំនឿ សាសនា សីលធម៌---នៃបណ្តាប្រទេសនិមួយៗ។ តែជា ទូទៅច្បាប់នៅបណ្តាប្រទេសដែលប្រកាន់យករបបប្រជាធិតេយ្យ មានគោលការណ៍ជារួមដូចជាៈ

១.៣.១. រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋ
ច្បាប់ត្រូវបានបង្កើតឡើងក្នុងគោលការណ៍ដើម្បីរក្សាឱ្យមាននូវស្ថិរភាពសង្គម បញ្ចៀសនូវភាពឥត សណ្តាប់ធ្នាប់ និងការរំលោភបំពាននានា និងរក្សានូវផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋគ្រប់រូប មានន័យ ថាពលរដ្ឋគ្រប់រូបមានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ ហើយផលប្រយោជន៍នានាត្រូវបានធានាដោយច្បាប់ ។

១.៣.២.ការពារយុត្តិធម៌ សិទ្ធិ និងសេរីភាព
បទដ្ឋាននៃច្បាប់និមួយៗដែលបានតាក់តែងឡើងត្រូវតែផ្សារភ្ជាប់នឹងយុត្តិធម៌ សិទ្ធិសេរីភាពសម្រាប់ មហាជនទូទៅ។ ច្បាប់ដែលប្រាសចាកនូវយុត្តិធម៌ និងការផ្តល់នូវសិទ្ធិសេរីភាពចំពោះមនុស្សជាតិ ច្បាប់នោះ នឹងត្រូវបានប្រឆាំងជាពុំខាន។ បញ្ហាសិទ្ធិសេរីភាពជាកត្តាចម្បងក្នុងសង្គមប្រជាធិតេយ្យដោយពលរដ្ឋគ្រប់រូប ត្រូវបានផ្តល់សិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងព្រមទាំងធានាដល់ការប្រើប្រាស់ដោយចៀសវាងការរំលោភ បំពានលើសិទ្ធិសេរីភាពអ្នកដទៃផងដែរ ។
១.៣.៣.លើកស្ទួយសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា
ក្រៅពីមាននាទីធ្វើសង្គមមានសណ្តាប់ធ្នាប់ល្អ ធ្វើឱ្យមនុស្សអាចរស់នៅរួមគ្នាដោយស្ងប់សុខបាន។ ច្បាប់នៅមាននាទីលើកស្ទួយសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនាឱ្យមានភាពរីចម្រើនផងដែរដោយបញ្ហា ទាំងនេះសុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃប្រទេសនិមួយៗ ។

១.៣.៤.លើកស្ទួយសីលធម៌សង្គម
សីលធម៌ជាគោលការណ៍នៃការកម្រិតឥរិយាបថមួយនៅក្នុងសង្គម។ ច្បាប់ទាំងឡាយដែលអនុម័ត ឡើងត្រូវតែមានសុក្រិត្យភាពត្រឹមត្រូវ និងប្រកបដោយសីលធម៌ពោលគឹសង្គមទទួលយកបាន មិនមានច្បាប់ ទាំងឡាយណាដែលប្រាសចាកលក្ខណៈនេះអាចប្រតិបត្តទៅបានដោយជោគជ័យទេ។ ដូច្នេះច្បាប់ក៏រួមចំណែក លើកស្ទួយសីលធម៌សង្គមដែរ មានន័យថាជនធ្វើខុសច្បាប់ក៏ប្រហែលជាជនធ្វើខុសសីលធម៌ដែរ។

១.៣.៥.ជួយសម្រួលដល់ការធ្វើផែនការ និងគោលនយោបាយជាតិ
ផែនការ និងគោលនយោបាយជាតិ ជាកិច្ចការអភិវឌ្ឍន៍ប្រជាជាតិនៃប្រទេសមួយឱ្យមានភាពរីក ចម្រើនដើម្បីបំពេញនូវសេចក្តីត្រូវការរបស់សង្គម។ ផែនការ និងគោលនយោបាយទាំងនេះត្រូវត្រូវបានដឹកនាំ និងគ្រប់គ្រងដោយដើរទៅតាមគន្លងនៃច្បាប់ មិនមែនអំណាចបុគ្គលនោះទេ ។

២. ទំនាក់ទំនងរវាងច្បាប់ និងសង្គម
២.១. អំពើត្រូវ និងខុស
អំពើត្រូវ និងខុស ជាបញ្ហាមួយស្មុគស្មាញក្នុងការកំណត់ន័យមួយជាក់លាក់។ ជាធម្មតា យើងថាត្រូវ ឬខុសគឺអាស្រ័យទៅនឹងអ្វីដែលបានកំណត់ ដូចជាការគណនាគណិតវិជ្ជា ២ ៎ ២=៤ ដូច្នេះលទ្ធផល ដែលខុស ពី៤គឺខុស ហើយលទ្ធផលដែលស្មើ៤គឺត្រូវ ក៏ដូចជាក្នុងច្បាប់ដែរ ឧបមាច្បាប់ចែងថាហាមដើរលើសួនច្បារ សាធារណៈ ដូច្នេះការដើរលើសួនច្បារសាធារណៈជាអំពើខុស។
អំពើត្រូវ និងខុសតែងតែត្រូវបានភ័ន្តច្រលំទៅនឹងអំពើល្អ ឬអាក្រក់។ អំពើត្រូវមិនមែនជាអំពើ ល្អ អំពើខុសមិនមែនជាអំពើអាក្រក់។ ឧទាហរណ៍ ៖ ចោរចិត្តជា អំពើលួចជាអំពើខុស ព្រោះច្បាប់ និងសីលធម៌ សង្គមកំណត់ថាខុស តែអំពើគាត់ជាអំពើល្អព្រោះគាត់ធ្វើដើម្បីជួយជនក្រីក្រ ក៏ដូចជានៅប្រទេសកម្ពុជាគ្មាន ច្បាប់ស្តីការធ្វើទណ្ឌកម្មចំពោះសត្វចិញ្ចឹម ដូច្នេះការធ្វើបាបសត្វចិញ្ចឹមមិនត្រូវបានចាត់ទុកថាខុសទេ តែអាច និយាយថាជាអំពើអាក្រក់។ មានន័យថា អំពើត្រូវ ឬខុសពុំអាចចាត់ទុកថាល្អ ឬអាក្រក់បានទេ ដូច្នេះអំពើ ល្អប្រហែលជាត្រូវបានឱ្យន័យថាជាអំពើដែលផ្តល់ប្រយោជន៍ឱ្យខ្លួនឯង អ្នកដទៃក៏ដូចជាសង្គម តែចូរចងចាំ ថាអំពើខុសជាទូទៅតែងតែជាអំពើអាក្រក់ ឬមិនដូច្នោះទេវាជាដំណើរទៅរកអំពើអាក្រក់ ដោយក្នុងសង្គម មានមនុស្សមិនច្រើនទេដែលធ្វើដើម្បីអ្នកដទៃក្រៅពីមហិច្ឆតារបស់ខ្លួនផ្ទាល់។
យើងឃើញថាអំពើរបស់មនុស្សជាទូទៅអាចត្រូវបានកែប្រែដោយបំណង ឬហេតុផលជំរុញណាមួយ ឧទាហរណ៍ៈ និស្សិតជាច្រើនត្រូវបានជំរុញឱ្យសិក្សានូវអ្វីដែលខ្លួនមិនបានពេញចិត្ត ព្រោះតែមុខវិជ្ជានោះងាយ ស្រួលរកការងារ មួយទៀតអ្នកចូលបុណ្យសង់ព្រះវិហារ ព្រោះតែមានបំណងបម្រើប្រយោជន៍អ្វីមួយ។
ហេតុនេះទើបគេឃើញមានការបែងចែកការកែប្រែនៃអំពើរបស់មនុស្ស[19]
- អំពើដែលមិនល្អ ឬអាក្រក់ (an indifferent act) អាចក្លាយជាអំពើល្អ ឬអាក្រក់។
ឧទាហរណ៍ ៖ វត្ថុបំណងចង់ក្លាយជាមន្ត្រី វានឹងជាអំពើល្អ បើបំណងព្រោះតែដើម្បីជួយរាស្ត្រ ឬជាតិ តែវានឹងជាអំពើអាក្រក់ បើបំណងយល់ថាធ្វើជាមន្ត្រីមានឱកាសពុករលួយ ជិះជាន់រាស្ត្រនោះ។
- អំពើល្អប្រកបនឹងបំណង 9(an objectively good act) អាចក្លាយជាអំពើអាក្រក់។
ឧទាហរណ៍ ៖ អ្នកមានម្នាក់ជួយបុរសក្រីក្រម្នាក់ តែភ្ជាប់នឹងបំណងមួយគឺយកគាត់ទៅធ្វើជាទាសករ របស់ខ្លួន ។ អំពើនេះនឹងល្អខណៈបំណងប្រកបដោយកុសល ឧទាហរណ៍ ៖ អ្នកមានម្នាក់ជួយបុរសក្រីក្រម្នាក់
ដោយសារតែសេចក្តីអាណិតអាសូរចំពោះទុក្ខវេទនារបស់មនុស្ស។
- អំពើអាក្រក់ប្រកបដោយបំណង (an objectively evil act) អំពើនេះគឺមិនអាចជាអំពើល្អ បានទេ ទោះជាមានបំណងល្អក៏ដោយ ឧទាហរណ៍ ដូចករណីចោរចិត្តជាខាងលើ។ ទោះបីមានការអះអាង បែបនេះ តែក្នុងគំនិតមនុស្សនៅតែចាត់ទុកថាអំពើរបស់បុគ្គលម្នាក់នោះជាអំពើល្អ ដូចករណី តួអង្គចោរចិត្តជា Robin Hood ត្រូវបានមនុស្សជាច្រើនមានអារម្មណ៍គោរពស្រឡាញ់ជាខ្លាំង។
ទោះយ៉ាងណាយើងអាចនិយាយបានថាអំពើល្អតែម៉្យាងដោយខ្វះនូវភាពត្រូវ នោះគឺមិនអាចចាត់ទុក ថាពេញលក្ខណៈជាអំពើល្អនោះទេ ពោលគឺអំពើទាំងពីរត្រូវតែដើរទន្ទឹមគ្នា ដោយត្រូវទាំងក្រឹត្យក្រមសង្គម និងផ្តល់ប្រយោជន៍សាធារណៈផងដែរ។


២.២.ទំនាក់ទំនងច្បាប់ និងសង្គម
ច្បាប់ និងសង្គម ជាបញ្ញត្តិពីរដែលមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតដូចពាក្យថា ទីណាមានសង្គម ទីនោះមានច្បាប់។ ដូចដែលយើងបានដឹងហើយថា ច្បាប់ជាយន្តការមួយក្នុងការធ្វើឱ្យមានសណ្តាប់សង្គម សង្គមដែលប្រាសចាកច្បាប់ជាសង្គមអយុត្តិធម៌ ដូចជាទស្សនៈរបស់ ចន ឡក (John Locke 1632-1704) ទស្សនវិទូអង់គ្លេសយល់ថា នៅក្នុងស្ថានភាពធម្មជាតិ (State of Nature) មនុស្សមានសេរីភាព សិទ្ធិអំណាច ពេញលេញស្មើៗគ្នា ប៉ុន្តែក្នុងករណីមានការរំលោភបំពានណាមួយ គឺមិនត្រូវបានដោះស្រាយទៅតាមឆន្ទៈរួម ទេ ពោលគឺយុត្តិធម៌ឯកជន ដូច្នេះមនុស្សនៅក្នុងស្ថានភាពធម្មជាតិមិនត្រូវបានការពារដោយច្បាប់ឡើយ ទើបសង្គមមនុស្សត្រូវមានអង្គការ ឬច្បាប់ដើម្បីរៀបចំសណ្តាប់ធ្នាប់។ ក៏ដូចជា លោកថូម៉ាស ហូប (Thomas Hobbes1588-1679) ទស្សវិទូអង់គ្លេសដែរ បើទោះបីជាគំនិតរបស់ទស្សវិទូទាំងពីរយល់ឃើញ ផ្ទុយគ្នាពីស្ថានភាពធម្មជាតិ ដោយហូបយល់ថាក្នុងស្ថានភាពធម្មជាតិមនុស្សពោរពេញដោយមហិច្ឆតាធ្វើ សង្គ្រាមដណ្តើមគ្នាឥតឈប់ឈរក៏ដោយ ក៏ទីបំផុតមានគំនិតរួមគ្នាមួយគឺសង្គមត្រូវមានច្បាប់ ឬរដ្ឋាភិបាល ដើម្បីរក្សាសណ្តាប់ធ្នាប់ ។[20]
ទំនាក់ទំនងរវាងច្បាប់និងសង្គមជាទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន សង្គមមួយមានសណ្តាប់ ធ្នាប់ និងអាចឱ្យមនុស្សរស់នៅរួមគ្នាដោយស្ងប់សុខបាន លុះណាមានច្បាប់គ្រប់គ្រង ពោលគឺនៅក្នុងគ្រួសារ សាលារៀន ឬស្ថាប័នណាក៏ដោយគឺត្រូវតែមានច្បាប់ ដូចជាក្នុងគ្រួសារកូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងមាន
ការដាក់ទោសចំពោះកំហុសឆ្គងនានា ក៏ដូចក្នុងសាលារៀនត្រូវតែមានច្បាប់ហាមលេងល្បែងស៊ីសង -ល- ។

២.៣. ទំនាក់ទំនងច្បាប់ និងយុត្តិធម៌
”បុរសម្នាក់” នៅក្នុងបន្ទុកគ្រួសាររបស់គាត់មានម្តាយជរាម្នាក់ និងកូនក្មេងបីនាក់ ហើយគាត់បាន បាត់បង់ការងារជាយូរថ្ងៃមកហើយ បើទោះជាខិតខំរកយ៉ាងណាក៏មិនបាន។ បញ្ហាបន្ទុកគ្រួសារបានបង្ខំឱ្យ គាត់សម្រេចចិត្តលួចឆក់របស់អ្នកដទៃដើម្បីចិញ្ចឹមគ្រួសារ ពុំដូចនោះទេគ្រួសាររបស់គាត់ប្រាកដជាត្រូវដាច់ ពោះស្លាប់ជាពុំខានព្រោះអត់អាហារមកជាយូរថ្ងៃមកហើយ។ តើអំពើរបស់គាត់ចៅក្រមត្រូវវិនិច្ឆ័យយ៉ាង ដូចម្តេច? ដាក់ទោសគាត់ទៅតាមច្បាប់ តើគ្រួសារគាត់ទៅជាយ៉ាងណា? លើកលែងទោសគាត់ តើមនុស្ស ប៉ុន្មាននាក់ដែលប្រើគំរូរបស់គាត់? តើធ្វើយ៉ាងណាដើម្បីទទួលបាននូវយុត្តិធម៌?
ដោយការគិតថាយុត្តិធម៌ជាសមភាព បាននាំឱ្យមនុស្សឈានទៅរកការវិភាគទៅលើ វិសមភាព ធម្មជាតិ និងវិសមភាពនិម្មិត។ វិសមភាពធម្មជាតិជាវិសមភាពនៃកោសល្យ និងសម្បទា។ ឯវិសមភាពនិម្មិត គឺទាក់ទិនទៅនឹងស្ថានភាពគ្រួសារ ឬបុគ្គល។[21]
ស្ថានភាពផ្សេងៗបានជំរុញឱ្យមនុស្សងាកទៅគិតដល់បញ្ហាសុក្រឹត្យភាពនៃយុត្តិធម៌ ជាពិសេសកត្តា ជីវភាព។ ដូចជាករណីខាងលើពាក់ព័ន្ធទៅដល់បញ្ហាជីវភាព ជាធម្មតាជនល្មើសតែងយល់ថាខ្លួនគ្មានកំហុស ទេ អ្វីដែលខ្លួនប្រព្រឹត្តគឺព្រោះតែតម្រូវការនៃសរីរៈប៉ុណ្ណោះ បើគាត់មា់នការងារធ្វើ មានការហូបចុកគ្រប់ គ្រាន់នោះគាត់មិនធ្វើដូច្នោះឡើយ។ ដូច្នេះការដែលគាត់ត្រូវបានកាត់ទោសគឺជារឿងអយុត្តិធម៌ គឺអយុត្តិធម៌ ដែលពាក់ព័ន្ធទៅដល់វិសមភាពធម្មជាតិ មានន័យថាគាត់កើតមកមិនឆ្លាត រៀនមិនពូកែ និងវិសមភាពនិម្មិតិ គាត់កើតមកក្នុងត្រកូលអ្នកក្រីក្រ គ្មានប្រាក់ទំនុកបម្រុងឱ្យរៀនសូត្រ ទើបបណ្តាលឱ្យគាត់មិនអាចរកការងារ ធ្វើបាន ហើយទើបជាហេតុជំរុញឱ្យគាត់ប្រព្រឹត្តផ្ទុយនឹងច្បាប់។
ទោះយ៉ាងណា ច្បាប់ និងយុត្តិធម៌ជាការពាក់ព័ន្ធដែលមិនអាចកាត់ផ្តាច់បាន ដើម្បីមានយុត្តិធម៌សង្គម ត្រូវតែមានច្បាប់។ ច្បាប់សម្រាប់មហាជនទូទៅ ពុំមែនសម្រាប់បុគ្គល ឬក្រុមណាមួយទេ ច្បាប់ប្រហែល អយុត្តិធម៌សម្រាប់បុគ្គលមួយចំនួនដូចខាងលើ តែបើច្បាប់មិនតឹងតែង ច្បាប់នឹងអយុត្តិធម៌សម្រាប់សង្គមទាំង មូល ដូច្នេះច្បាប់គឺច្បាប់ដែលឈរលើគោលការណ៍រួម ច្បាប់ដែលគិតទៅដល់វិសមភាពធម្មជាតិ ឬវិសមភាព និម្មិតិ គង់នឹងជាច្បាប់ខ្សោយ ឬអសមត្ថភាព។
ជួនកាលច្បាប់ត្រូវបានគេមើលឃើញក្នុងភាពជាកម្លាំងដូចជា នីត (Nietzshe:1844-1900) ច្បាប់ ជា”ឆន្ទៈស្វែងអំណាច”រំលោភទាំងបំពារបំពានទៅលើអ្នកទន់ខ្សោយ។ នៅក្នុងវិស័យពិសោធន៍អ្នកវិវត្តនិយម ខ្លះយកគំនិតនៃ ”ការតស៊ូដើម្បីជីវិត” មកជាសំអាងដើម្បីពន្យល់”ច្បាប់នៃអ្នកខ្លាំងជាងគេ”។ នៅក្នុងវិស័យ អស្តិរូបវិជ្ជា លទ្ធិទេវនិយម តែងតែមានទំនោរចង់ប្រដូចច្បាប់ទៅនឹងកម្លាំង ឬ បើពុំដូចនោះក៏ចង់ទុកកម្លាំង ជាការសម្តែងចេញមកពិតប្រាកដរបស់ច្បាប់ដែរ។ ហេតុនេះហើយបានជា ស្ពីណូសា (Spinoza) ក្នុងការលើក តម្កើងសារធាតុសកលជាអទិទេពបានថ្លែងថា ” ដោយហេតុថា ព្រះអទិទេពបែងភាគនៅក្នុងធម្មជាតិកម្លាំង ធម្មជាតិទាំងឡាយគ្រាន់តែជាផ្នែកមួយនៃអំណាចរបស់ព្រះអទិទេពប៉ុណ្ណោះ” ហើយគាត់ហ៊ានរហូតដល់ទៅ និយាយថា ” បុគ្គលម្នាក់ៗ មានសិទ្ធិស្មើនឹងអំណាចដែលខ្លួនមាន” សត្វត្រីមានសិទ្ធិនឹងហែលនៅក្នុងទឹក ហើយ ត្រីធំនឹងមានសិទ្ធិស៊ីត្រីតូច។ តាមគំនិតរបស់គាត់ ” អ្វីដែលគេអាចធ្វើបាន គេមានសិទ្ធិនឹងធ្វើ”។ ចំណែក ម៉ាក់ស្ទៀន័រ (Marx Stirner) ក៏យល់ដូចនេះដែរ គាត់ថ្លែងថា ”អ្នកណាមានកម្លាំងអ្នកនោះមានច្បាប់ៈ សត្វខ្លាដែលប្រហារយើងបានធ្វើត្រូវ (ព្រោះសត្វខ្លាខ្លាំងជាងយើង) ចំណែកយើង បើយើងសម្លាប់ខ្លាបានវិញ យើងធ្វើត្រូវដែរ (ព្រោះយើងខ្លាំងជាងខ្លា)។[22]
ថ្វីត្បិតតាមប្រវត្តិសាស្ត្រមនុស្សជាតិបានបង្ហាញពី ការប្រើកម្លាំងទាំងកម្រោលជាច្រើនអាចត្រូវបាន ចាត់ទុកជាច្បាប់ក៏ដោយ ដូចជាសម័យប៉ុល-ពត ដែលបានសម្លាប់មនុស្សជាតិយ៉ាងរង្គាល ក៏នៅតែអះអាងថា ជា”ការការពារច្បាប់ និងយុត្តិធម៌សង្គមដែរ”។ តែយ៉ាងណាការធៀបច្បាប់ទៅនឹងកម្លាំងបែបធម្មជាតិនឹងធ្វើ ឱ្យយុត្តិធម៌នៃច្បាប់ស្រអាប់។ ជាការពិតច្បាប់ជាកម្លាំង តែជាកម្លាំងដែលប្រកបដោយយុត្តិធម៌ ពោលជា កម្លាំងដែលមានដែនកំណត់។ ការនិយាយទៅដល់ពាក្យ យុត្តិធម៌ ជាធម្មតាយើងហាក់ផ្តោតអារម្មណ៍ទៅលើ ន័យថាជាភាព ស្មើគ្នា មានន័យថាបុរស ក កាត់ដៃបុរស ខ ដើម្បីឱ្យយុត្តិធម៌ត្រូវកាត់ដៃបុរស ក វិញ។ វិធាននេះយើងឃើញមនុស្សបុរាណបានយកមកអនុវត្ត តែវិធាននេះត្រូវបានមនុស្សជំនាន់ក្រោយៗបដិសេធ ដោយយល់ថាពុំបានបំពេញនូវគំនិតយុត្តិធម៌ទេ មានន័យថាបើកាត់ដៃបុរស ខ វិញ តើបុរស ក បានទទួលនូវ ប្រយោជន៍អ្វីក្រៅ តែពីការកាត់ដៃថែមមួយទៀតនោះ។ ប៉ុន្តែពាក្យ យុត៉្តិធម៌ ទំនងជាមានន័យថាស្មើគ្នា ដូច ជានៅក្នុងការបែងចែកចំណែក ដូចជានំពីរដុំចែកឱ្យមនុស្សពីរនាក់ ម្នាក់មួយដុំ គឺយុត្តិធម៌។ បញ្ញត្តិយុត្តិធម៌ កាន់តែមានភាពស្មុគុស្មាញនៅក្នុង គំនិតរបស់មនុស្ស បើតាមទ្រឹស្តីស្តីពីសារជាតិមនុស្សរបស់ ថូម៉ាស ហូប (Thomas hobbes) ថា ”បើតាមធម្មជាតិរបស់មនុស្ស មនុស្សពុំមែនជាសត្វចេះធ្វើនយោបាយទេ តែជា អត្តទត្ថបុគ្គល អនាធិបតេយ្យដែលមានបំណងពោរពេញទៅដោយសេចក្តីលោភលន់ ព្រោះប្រសិនបើគេអាច ប្រព្រឹត្តទៅបាន គេនឹងកំទេចរដ្ឋ និងសង្គមដោយប្រើសង្គ្រាមស៊ីវិលយ៉ាងឃោរឃៅ ---”[23] យុត្តិធម៌ទំនងជា ត្រូវបានសន្មតទៅតាមប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗ។ ទោះយ៉ាងណាយើងអាចនិយាយបានថា យុត្តិធម៌ ជាភាពស្មើ ឬមិនលម្អៀង ឬភាពត្រឹមត្រូវ។ តែភាពស្មើ និងភាពត្រឹមត្រូវមិនមែនជាយុត្តិធម៌ទេ ហើយ យុត្តិធម៌ពុំមែនជាកម្មសិទ្ធរបស់នរណាម្នាក់ឬក្រុមណាមួយទេ។ បញ្ហាមួយត្រូវបានបុគ្គលម្នាក់ៗសន្មតផ្សេងៗពីគ្នា ខ្លះថាយុត្តិធម៌ ខ្លះថាអយុត្តិធម៌។ យុត្តិធម៌បែប នេះច្រើនតែទំនោរទៅរកប្រយោជន៍របស់បុគ្គលម្នាក់ៗ មានន័យថាអ្វីដែលស្របទៅនឹងគំនិតហើយផ្តល់នូវ ប្រយោជន៍ឱ្យគេត្រូវបានសន្មតថា ” យុត្តិធម៌”ហើយអ្វីដែលមិនស្របនឹងគំនិតដោយប្រឆាំងនឹងផលប្រយោជន៍ របស់គេត្រូវបានសន្មតថា”អយុត្តិធម៌”។ ទោះយ៉ាងណាយុត្តិធម៌ត្រូវបានសន្មតដោយគោលការណ៍រួមគឺច្បាប់ ករណីដែលស្របច្បាប់ចាត់ថាយុត្តិធម៌ ករណីដែលមិនស្របច្បាប់គឺអយុត្តិធម៌ ព្រោះគោលការណ៍របស់ច្បាប់ ដែ់លបង្កើតឡើងគឺដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងដើម្បីយុត្តិធម៌សង្គម។ សង្គមដែលគ្មានច្បាប់ ជាសង្គម អយុត្តិធម៌ ព្រោះទ្រឹស្តីកម្លាំង មនុស្សម្នាក់ៗនឹងត្រូវបានទទួលរងការជិះជាន់ ឬសង្កត់សង្កិនបើខ្លួនទន់ខ្សោយ ជាងគេ ហើយបើគ្មានច្បាប់មនុស្សនឹងត្រូវរកយុត្តិធម៌ដោយខ្លួនឯង ឬហៅថា យុត្តិធម៌បុគ្គល។ ពេលនោះ សង្គមនឹងបាត់បង់សណ្តាប់ធ្នាប់និងយុត្តិធម៌សង្គម មានន័យថាមានតែអ្នកខ្លាំងទើប អាចរកយុត្តិធម៌ចំណែក អ្នកខ្សោយបានត្រឹមតែស៊ូទ្រាំទៅតាមយថាកម្មប៉ុណ្ណោះ។ ដូចនេះយើងអាចនិយាយបានថាច្បាប់ និងយុត្តិធម៌ ជាទំនាក់ទំនងមិនអាចកាត់ផ្តាច់បានច្បាប់ដែលគ្មានយុត្តិធម៌ជា ឧបករណ៍ជិះជាន់របស់អ្នកខ្លាំង រីឯយុត្តិធម៌ ដែលគ្មានច្បាប់ជាយុត្តិធម៌ឥតសណ្តាប់ធ្នាប់ ឬអយុត្តិធម៌។
ដូច្នេះការសន្មតថាយុត្តិធម៌បាន លុះណាស្របទៅនឹងឆន្ទៈរួមរបស់សង្គមពោលគឺច្បាប់សង្គម ដែល មិនមែនជាកម្លាំងបែបធម្មជាតិទេ តែជាកម្លាំងដែលទប់ស្កាត់កម្លាំងបែបធម្មជាតិនោះ ឬបញ្ចៀសនូវបញ្ហា ខ្លាំងគាបសង្កត់ខ្សោយ។

៣.ប្រព័ន្ធច្បាប់ខ្មែរ
៣.១.វិវត្តន៍នៃច្បាប់ខ្មែរ
៣.១.១. សម័យមុនអង្គរ និងអង្គរ(សតវត្សទី១ ដល់ ១៥)
ពីគ្រឹស្តសតវត្សទី១ ដល់ទី ៦ ប្រទេសកម្ពុជាមានឈ្មោះថា ”នគរភ្នំ” ដែលចិនហៅថា ហ្វូណន 9ធៀន៉ានប។ ព្រះបាទហ៊ុន-ទៀន និងព្រះនាងលីវ-យី តាមឯកសារចិនគឺព្រះបាទកៅណ្ឌិន្យ និងព្រះ នាងសោមា តាមសិលាចារឹកនៅមីសឺន គឺព្រះថោង នាងនាគ ជាបឋមក្សត្ររបស់ខ្មែរនៅនគរគោកធ្លក ក្នុងពង្សាវតាយើងពិតប្រាកដ។ ហើយក៏ត្រូវរលំរលាយជាស្ថាពរទៅវិញនៅពាក់កណ្តាលទី២នៃសតវត្ស ទី ៦ ក្រោមរាជព្រះបាទ រុទ្រវរ្ម័ន។[24]
សម័យមុនការគ្រប់គ្រងគឺយកគំរូតាមបែបឥណ្ឌាដោយបង្កើតឱ្យមានស្ថាប័ន មានវណ្ណៈ (វណ្ណៈព្រាហ្ម វណ្ណៈក្សត្រិយ៍ វណ្ណៈវៃគ្ស ឬ វៃស្យ និងវណ្ណៈសូទ្រ) មានច្បាប់ ទំនៀមទម្លាប់ ជំនឿ ការអប់រំ។ អ្នកដឹកនាំ រដ្ឋគឺជាព្រះរាជាដែលមានឋានៈជាតំណាងអាទិទេព។ ហើយរាស្ត្រត្រូវបង់ពន្ធដាជូនរាជការជា មាស ប្រាក់ ត្បូង គុជ ឬគ្រឿង ក្រអូបផ្សេងៗ។ នៅសម័យនោះគេមិននិយមធ្វើគុកដាក់ជនទុច្ចរិតទេ។ បើកាលណាមាន កំហុសស្រាលគេពិន័យជនមានទោសនោះ តែបើមានកំហុសធ្ងន់វិញគេយកអ្នកទោសឱ្យក្រពើ ឬសត្វសាហាវ ស៊ីតែម្តង។ ក្នុងបីថ្ងៃបើសត្វអស់នោះមិនព្រមស៊ីទេចាត់ទុកថាគ្មានកំហុសហើយលែងឱ្យរួចខ្លួន។[25]
សម័យអាណាចក្រភ្នំអ្នកស្រុកចូលចិត្តប្រើវិធីអស្ចារ្យដើម្បីរកការពិត ក្នុងការពិភាក្សាក្តី ” គេបោះ ចិញ្ចៀនមាស ឬ ពងមាន់ចុះទៅក្នុងទឹកក្តៅកំពុងពុះ ហើយឱ្យគូវិវាទចាប់យកចេញពីក្នុងទឹកពុះ។ ជនស្មោះ ត្រង់មិនរលាកដៃ។”[26]
ទោះបីជាមានរដ្ឋ និងប្រព័ន្ធសំណេរ (តាមឯកសារចិននិយាយថានៅអាណាចក្រភ្នំមានសៀវភៅ និង កន្លែងទុកបណ្ណសារ។ ហើយតាមសំអាង លើសិលាចារឹកទាំងបួនផ្ទាំង ឃើញថាភាសាជាផ្លូវការ ក្នុងសម័យ នោះគឺភាសាសំស្ក្រឹត ហើយក៏មានភស្តុតាងមួយចំនួនបញ្ជាក់ថាភាសាខ្មែរក៏គេប្រើទន្ទឹមនឹង ភាសាសំស្ក្រឹត ដែរ ។[27] តាមលោកបណ្ឌិត ឡុង សៀម ថា ” ជនជាតិខ្មែរចាប់បង្កើតអក្សររបស់ខ្លួននាសតវត្សទី ៦ ដោយ បានកម្លាយពីអក្សរព្រាហ្មី ”។[28] ) ទៅហើយក្តីតែយើងឃើញថាទម្រង់នៃប្រព័ន្ធច្បាប់ហាក់បង្ហាញថាមិន ទាន់មានលក្ខណៈជាក់លាក់នៅឡើយទេ ដោយវិធាននៃការសម្រេចក្តីនានានៅពឹងផ្អែកទៅលើលក្ខណៈ ឬ ភាពអស្ចារ្យដោយយោលទៅតាមទម្លាប់នៃតំបន់និមួយៗ។ ព្រះរាជាជាតំណាងរបស់អាទិទេពហើយក៏ជាអ្នក នាំយកច្បាប់ពីអាទិទេពមកប្រតិបត្តផងដែរ។
ខ្មែរគោរពព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា(មហាយាន)ដែលមានប្រភពមកពីប្រទេសឥណ្ឌា តែព្រហ្មញ្ញសាសនាជាសាសនារបស់រដ្ឋ។ ដូច្នេះក្រិតក្រមក្បួនច្បាប់ខ្មែរមួយចំនួនធំមានប្រភពមកពីក្បួនខ្នាត របស់ពួកព្រាហ្មទាំងអស់។ ដូចក្នុងឯកសារស្រាវជ្រាវនានាបញ្ជាក់ថាព្រះរាជវង្សានុវង្សខ្មែរបានទទួលនូវការ ហ្វឹកហ្វឺនបង្ហាត់បង្រៀនមុខវិជ្ជាផ្សេងៗក្នុងអាស្រម និងវត្តដែលទាក់ទងនឹងផ្នែករដ្ឋបាល នយោបាយ សាសនា ពីសំណាក់ពួកព្រាហ្មបុរោហិត ដែលជាអ្នកចេះដឹង និងជាអ្នកតំណាងរបស់សង្គមជាតិទាំងមូល [29]
ការឆ្លុះបញ្ចាំងតាមរយៈប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា លទ្ធិព្រាហ្មនិយមបានជះឥទ្ធិពលស្ទើរតែ ទាំងស្រុងទៅលើប្រព័ន្ធច្បាប់ខ្មែរនាសម័យនោះ។ ឯកសារជាច្រើនបានបញ្ជាក់ថាព្រះបាទ ជ័យវរ្ម័នទី៧ ជា ពុទ្ធសាសនិកមហាយាន តែព្រះអង្គនៅតែខិតខំរៀនគម្ពីរវេទទាំងប៉ុន្មានជាមួយព្រាហ្មណ៍ ជាមួយគ្រូអាចារ្យ ម្នាក់ឈ្មោះ មហាឫគមិកេស[30]
យោងតាមឯកសារប្រវត្តិសាស្ត្រនានាបានបង្ហាញឱ្យឃើញថា រាល់សង្គមខ្មែរគឺបានស្តែងឱ្យឃើញថា មានបែបបទ ឬបទបញ្ញត្តិក្នុងការហាមប្រាមមិនឱ្យប្រព្រឹត្តអំពើមួយចំនួន ទោះបីបញ្ញត្តិទាំងនោះចេញមកពី បុគ្គលមួយទៅបុគ្គលមួយទៀតក៏ដោយ ក៏ទុកជាបទបញ្ញត្តិដែរ ដែលជាបទបញ្ញត្តិដែលចេញពីព្រះវិស្ណុ[31]។ សារលិខិតរបស់ព្រះរាជាទាំងអស់ត្រូវចាត់ទុកជារបស់ពិសិដ្ឋ ដែលត្រូវតែកោតខ្លាច។ សារលិខិតច្បាប់របស់ ព្រះរាជានៅតែរក្សាពិធីប្រពៃណីសាសនា ដោយហេតុថារូបភាពនៃច្បាប់មានលក្ខណៈជាអរូបី ហើយម៉្យាង វិញទៀតក៏បញ្ជាក់ទៅលើលក្ខខណ្ឌក្នុងការដាក់ច្បាប់ឱ្យ់មានភាពប្រើការបាន ដូចជាឃើញចម្លាក់នៅលើផ្ទាំង ទ្វារប្រាសាទនៃព្រះបរមរាជវាំងរបស់ព្រះបាទ សូរិយាវរ្ម័ន បានចារឹកអក្សរសម្បថដែលមន្ត្រីរាជការត្រូវធ្វើ សច្ចាប្រណិធានដើម្បីបញ្ជាក់នូវសេចក្តីស្វាមីភក្តិចំពោះព្រះរាជា រាល់ការបំពានសម្បថត្រូវទទួលទោសដោយ ត្រូវធ្លាក់នរកអវិចី ៣២ ជាន់[32]
ច្បាប់ មានូ ជាច្បាប់មួយដែលព្រះមហាក្សត្រខ្មែរនាសម័យនោះគោរពប្រតិបត្តតាម។ ច្បាប់ មានូ បានចែងអំណាចរដ្ឋស្មើនឹងការដឹកនាំឯកអង្គ។ គំនិតស្តីពីការដាក់ទណ្ឌកម្មទាំងឡាយ ច្បាប់ មានូ ទទួល ស្គាល់ថាពិភពលោកទាំងមូលត្រូវពឺងពាក់ទៅនឹងមធ្យោបាយនៃការដាក់ទណ្ឌកម្ម ដែលធ្វើឡើងដោយឆន្ទៈ អាទិទេព។ ហើយការបំពានទៅលើច្បាប់រដ្ឋបាល ជាពិសេសការរំលោភហួសហេតុទៅលើច្បាប់ពន្ធដាគឺត្រូវ ទទួលទោសយ៉ាងធ្ងន់ដោយមានការកាត់ម្រាមដៃ ម្រាមជើង ចំពោះជនដែលប្រព្រឹត្តល្មើស។

៣.១.២.សម័យក្រោយអង្គរ(សតវត្សទី ១៥ ដល់ ១៩)
ក្រោយពីសម័យអង្គរ គេពុំសូវឃើញមានព្រះរាជបញ្ញត្តិសម័យអង្គរនៅសេសសល់ទេ។ ប៉ុន្តែតាម ទំនៀមទម្លាប់ គេនៅតែចងចាំខ្លឹមសារព្រះរាជបញ្ញត្តិទាំងឡាយជារៀងរហូតមក ទោះបីក្រោយ ឆ្នាំ១៥៥៣ ទ័ពសៀមបានចូលវាយលុកលុយបន្ទាយលង្វែក និងក្រោយពីនោះពួកសៀមបានចូលលុកលុយជាបន្តបន្ទាប់ ដោយបានដុតបំផ្លាញនូវក្រាំង សាស្ត្រា គម្ពីរនានា និងក្រមច្បាប់ទាំងឡាយរបស់ខ្មែរក៏ដោយ។ តែទោះយ៉ាង ណាយើងនៅឃើញមានសេសសល់មកទល់បច្ចុប្បន្ន ដែលយើងស្គាល់ថាជា ច្បាប់ក្រមង៉ុយ។ ច្បាប់ក្រម ង៉ុយ ជាការប្រជុំនូវក្បួនខ្នាត វិធានក្នុងការអប់រំទូន្មានប្រជាជាតិ ហើយក៏មាននូវបទហាមឃាត់ការប្រព្រឹត្តអាក្រក់ និងវិធាននៃការដោះស្រាយជម្លោះផងដែរ។ បទបញ្ញត្តិទាំងនេះសុទ្ធសឹងតែមានទំនាក់ទំនងនឹងច្បាប់របស់ មាតាបិតា និងច្បាប់នៃកម្មសិទ្ធដីធ្លី ព្រមទាំងច្បាប់កម្មសិទ្ធសម្បត្តិទ្រព្យទៀតផង។[33] ក្រៅពីច្បាប់ក្រម ង៉ុយ មានក្រមច្បាប់ជាច្រើនទៀតដែលជាសរសេរជាពាក្យកាព្យដែរ ជាពិសេសក្រមច្បាប់របស់ ជ័យនន្ទ ដែលមាន ដូចជា អក្សរសិល្ប៍បច្ចេកទេស និងនីតិសាស្ត្រ ដែលអ្នកស្រាវជ្រាវបានដាក់ឈ្មោះឱ្យថា ”រាជក្រិត្យក្រម ផ្សេងៗ” ដោយមានទាំងអស់២៥ក្រម។ ច្បាប់ទូន្មានប្រដៅ សីលធម៌ ដែលប្រជាជនស្គាល់ និងដឹងគ្រប់គ្នា ដូចជាច្បាប់កូនចៅ ច្បាប់ពាក្យចាស់ ច្បាប់ក្រម ច្បាប់កេរ្តិ៍កាល ជាដើម។[34] ក្រៅពីនេះនៅមានក្រមច្បាប់ ជាច្រើនដែលយើងអាចដឹងបានតាមរយៈស្នាដៃអក្សរសិល្ប៍ រឿងព្រេង និងការចេះចាំតៗគ្នា ហើយដែល បច្ចុប្បន្នយើងស្គាល់ថាជា ច្បាប់ប្រពៃណី។
ដូចយើងបានដឹងថា ប្រព័ន្ធច្បាប់បុរាណនៅតំបន់អាស៊ីគឺជាទូទៅមានទំនោរជាកាតព្វកិច្ចសីលធម៌នៃ សាសនាច្រើន ប្រព័ន្ធច្បាប់កម្ពុជាក៏ដូច្នោះដែរគឺមានលក្ខណៈជាប្រព័ន្ធច្បាប់សាសនា។ យើងឃើញថាបដិវត្តន៍ នាយត្រសក់ផ្អែមបាននាំមកនូវបម្រែបម្រួលសាសនាមួយយ៉ាងធំធេង គឺការផ្លាស់ប្តូរពីជំនឿព្រហ្មញ្ញសាសនា និងពុទ្ធសាសនាមហាយាន ទៅជាពុទ្ធសាសនាហីនយានវិញ ដូចនេះវាបង្ហាញឱ្យឃើញ ពីបម្រែបម្រួលផ្នែក ប្រព័ន្ធច្បាប់ខ្លះផងដែរ។ ប្រព័ន្ធគំនិតបែបពុទ្ធសាសនាផ្ទុយពីព្រហ្មញ្ញសាសនា គឺច្បាប់ពុំមែនអាទិទេពបង្កើត នោះទេ ដោយព្រះអង្គមានបន្ទូលថា ”រាល់កិច្ចការទាំងឡាយរបស់មនុស្សគឺមានភាពអាស្រ័យទៅនឹងការខិត ខំប្រឹងប្រែងរបស់មនុស្សដោយផ្ទាល់ ”[35]។ ហេតុនេះទើបយើងឃើញថាលទ្ធិទេវរាជត្រូវបានបោះបង់ ប៉ុន្តែ ទោះយ៉ាងណាក៏ព្រះមហាក្សត្រនៅតែត្រូវបានចាត់ទុកជាមនុស្សពិសិដ្ឋ ដោយពុំមានជនណាល្មើសបានឡើយ (គំនិតនេះបានបន្សល់រហូតមកទល់បច្ចុប្បន្ន ដូចក្នុងរដ្ឋធម្មនុញ្ញ ខ្មែរក្នុងមាត្រា ៧ ចែងថា”អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”) និងយោងតាមរឿងព្រេង ក៏ដូចជាអត្ថបទអក្សរសិល្ប៍ផ្សេងៗ (ដូច ជារឿងចៅកំបិតបន្ទុះ សំឡាញ់ពីរនាក់នៅផ្ទះជិតគ្នា---) ព្រះមហាក្សត្រមានតួនាទីមិនត្រឹមតែជាអ្នកដឹកនាំ ប៉ុណ្ណោះទេគឺថែមទាំងជាចៅក្រមផងដែរ នៅពេលវិវាទណាដែលមិនអាចដោះស្រាយនៅថ្នាក់ក្រោមបាន ។
ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ជាចំណែកនៃច្បាប់ខ្មែរ ដែលបានចងក្រងឡើងដើម្បីទុកឱ្យ មនុស្សជំនាន់ក្រោយ ដែលជារឿយៗមិនត្រូវបានសរសេរជាលាយលក្ខអក្សរទេ។ តែច្បាប់ទាំងនេះត្រូវបាន បន្សល់ទុកឱ្យឃើញតាមរយៈ គម្ពីរ ក្បួនខ្នាត រឿងព្រេង ស្នាដៃអក្សរសិល្ប៍ គតិលោក ជាដើម។
ដូច្នេះក្រៅពីប្រព័ន្ធច្បាប់បែបសាសនា ច្បាប់បែបប្រពៃណីក៏ជាប្រព័ន្ធច្បាប់មួយក្នុងការគ្រប់គ្រង និង រក្សាសណ្តាប់ធ្នាប់សង្គមផងដែរ ហើយតាមឯកសារប្រវត្តិសាស្ត្របង្ហាញឱ្យឃើញថាប្រព័ន្ធច្បាប់ខ្មែរនាសម័យ ខាងលើគឺឈរលើមូលដ្ឋានច្បាប់សាសនា និងប្រពៃណី ពោលគឺសំដៅទៅដល់កាតព្វកិច្ចសីលធម៌នៃច្បាប់ ។

៣.១.៣.សម័យអាណានិគមបារាំង (ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣)
សម័យអាណានិគមនិយមបារាំង ជាសម័យកាលមួយនៃការរីកចម្រើនយ៉ាងខ្លាំងផ្នែកប្រព័ន្ធច្បាប់ក៏ ដូចជាប្រព័ន្ធរដ្ឋបាល ដែលកាលពីសម័យមុនទាំងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធច្បាប់ គឺផ្អែកទៅលើគោលការណ៍ សីលធម៌នៃសាសនា និងក្រមច្បាប់បែបប្រពៃណី។ តែមកដល់សម័យនេះការគ្រប់គ្រងគឺទៅតាមប្រព័ន្ធច្បាប់ បែបទំនើបវិញ ហើយប្រព័ន្ធច្បាប់ទាំងនោះបានបន្សល់ ឬជះឥទ្ធិពលយ៉ាងធំធេងរហូតមកទល់បច្ចុប្បន្ន ដូច យើងបានដឹងហើយថាប្រព័ន្ធច្បាប់អឺរ៉ុបបានអភិវឌ្ឍយ៉ាងខ្លាំង ហើយបានជះឥទ្ធិពលទៅលើគ្រប់ច្បាប់របស់ ប្រទេសនានានៅលើពិភពលោកទាំងអស់។
ដូច្នេះយើងនិយាយបានថាប្រព័ន្ធច្បាប់ខ្មែរបានអភិវឌ្ឍខ្លាំងនៅសម័យបារាំង ដោយផ្លាស់ប្តូរពីប្រព័ន្ធ ច្បាប់បែបសាសនា និងប្រពៃណី មកជាប្រព័ន្ធច្បាប់ទំនើប តែទោះយ៉ាងណាប្រព័ន្ធច្បាប់បែបសាសនា និង ប្រពៃណីនៅតែមានឥទ្ធិពលរបស់ខ្លួន ហើយបន្តរហូតមកទល់បច្ចុប្បន្នផងដែរ ។

៣.១.៤.សម័យក្រោយអាណានិគមបារាំងមកបច្ចុប្បន្ន
សង្គមរាស្ត្រនិយមជាសម័យកាលមួយដែលប្រជាជាតិកម្ពុជាកត់សម្គាល់ថា ជាសម័យកាលដែលមាន
ការរីកចម្រើន ក្រៅពីរីកចម្រើនវិស័យផ្សេងៗ វិស័យច្បាប់ក៏មានការអភិវឌ្ឍន៍ផងដែរ។ ដូចយើងបានដឹង ហើយថាការចូលមករបស់បារាំងមិនត្រឹមតែមកគ្រប់គ្រងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវអារ្យធម៌ របស់បារាំងមកជាមួយផងដែរ។ ប្រព័ន្ធច្បាប់ ស៊ីវិលឡរ (Civil law) ជាប្រព័ន្ធច្បាប់មួយ ដែលបារាំងនាំ មកកាន់កម្ពុជាហើយត្រូវបានប្រើរហូតមកទល់បច្ចុប្បន្ន។ រដ្ឋធម្មនុញ្ញ ១៩៤៧ ជារដ្ឋធម្មនុញ្ញ ដែលត្រូវបាន ប្រើរហូតដល់ឆ្នាំ១៩៧៥ ដោយគ្រាន់តែត្រូវបានកែប្រែខ្លះក្រោយពីរដ្ឋប្រហារនៅឆ្នាំ១៩៧០។
សង្គ្រាមមនោគមវិជ្ជាបានរុញច្រានប្រទេសកម្ពុជាធ្លាក់ទៅដល់ចំនុចសូន្យ ក្រោយជ័យជំនះនៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបប ប៉ុល-ពត។ ប្រព័ន្ធច្បាប់បែបសង្គមនិយមជាប្រព័ន្ធដែលត្រូវ បានយកមកអនុវត្តជំនួសប្រព័ន្ធចាស់ក្នុងប្រទេសកម្ពុជាដោយមានរដ្ឋធម្មនុញ្ញោឈ្មាះ ”កម្ពុជាប្រជាធិបតេយ្យ” ដែលមាន ១៦ជំពូក ២១មាត្រា ដែលចែងពី របបរដ្ឋ សេដ្ឋកិច្ច វប្បធម៌ ដឹកនាំនិងធ្វើការងារ អំណាចធ្វើច្បាប់ (ជាអំណាចរបស់តំណាងសភាប្រជាជន កម្មករ កសិករ និងពលករកម្ពុជាផ្សេងៗទាំងអស់ សភានេះមាន ឈ្មោះជាផ្លូវការថា ”សភាតំណាងប្រជាជនកម្ពុជា” )អង្គការអនុវត្ត ច្បាប់តុលាការ គណៈប្រធាន សិទ្ធិ និង ករណីយកិច្ចរបស់ប្រជាជនកម្ពុជា រដ្ឋធានី ទង់ជាតិ សញ្ញាជាតិ ភ្លេងជាតិ កងទ័ពបដិវត្តកម្ពុជា សិទ្ធិខាងជំនឿ និងសាសនា (ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិជឿជំនឿ ឬសាសនាណាក៏បានហើយក៏មានសិទ្ធិមិនជឿជំនឿអ្វី ឬមិនជឿសាសនាណាក៏បាន។ មិនអនុញ្ញាត្តឱ្យសាសនាប្រតិកិរិយាដែលបំផ្លិចបំផ្លាញ កម្ពុជាប្រជាធិបតេយ្យ និងប្រជាជនកម្ពុជាជាដាច់ខាត។) នយោបាយក្រៅប្រទេស។[36] ប្រព័ន្ធច្បាប់សង្គមនិយម ជាប្រព័ន្ធច្បាប់មួយ ដែលមានគោលការណ៍អនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ផ្នែកផ្សេងៗនៃការគ្រប់គ្រង សហគ្រាសរដ្ឋ សហករណ៍ និងប្រជាពលរដ្ឋធ្វើការដើម្បីសម្រេចស្នាដៃគោលនយោបាយរដ្ឋាភិបាល និងរកផ្លូវទៅកាន់ កុម្មុយនិស្តនិយម ច្បាប់សង្គមនិយមសំដៅទៅដល់ប្រយោជន៍មហាជនទូទៅមិនមែនប្រយោជន៍វណ្ណៈណាមួយឡើយ[37]
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំទៅនៅថ្ងៃទី ០៧ មករា ១៩៧៩ រដ្ឋថ្មីមួយបានកើតឡើង ហើយសម័យប្រជុំសភាលើកទីមួយបានអនុម័តគម្រោងរដ្ឋធម្មនុញ្ញមួយហៅថា ” សាធារណៈរដ្ឋប្រជាមានិត កម្ពុជា ” ហើយបានកែប្រែជាច្រើនលើកច្រើនសារ រហូតដល់ឆ្នាំ១៩៨៩ បានកែឈ្មោះទៅជា”រដ្ឋកម្ពុជា”។[38] ដោយប្រព័ន្ធច្បាប់សង្គមនិយមត្រូវបានប្រើជាបន្ត តែមានការកែប្រែមួយចំនួន និងតាក់តែងនូវក្រមច្បាប់ជា ច្រើនទៀតជាពិសេសច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ដែលនៅត្រូវបានប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន ។
កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ បានបង្រួបបង្រួមឱ្យមានឯកភាពជាតិមួយ ដោយ មានការរៀបចំនូវរដ្ឋាភិបាលមួយថ្មី ដែលកើតចេញពីការបោះឆ្នោត ១៩៩៣ ដែលរៀបចំដោយអង្គការសហ ប្រជាជាតិ។ [39]
បម្រែបម្រួលមួយួដ៏ធំនៃការផ្លាស់ប្តូររបបនយោបាយ គឹការប្តូរពីប្រព័ន្ធសង្គមនិយមមកជារបបប្រជា ធិបតេយ្យសេរីពហុបក្សដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនូវប្រព័ន្ធច្បាប់យ៉ាងធំគឺការផ្លាស់ពីប្រព័ន្ធច្បាប់ បែប សង្គមនិយម មកជាបែប ប្រជាធិបតេយ្យ។

៣.២.ប្រភពច្បាប់នៅកម្ពុជាបច្ចុប្បន្ន
៣.២.១.រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសនិមួយៗ ហើយជាប្រភពនៃច្បាប់ដ៏ចម្បង។ រដ្ឋធ្ឋម្មនុញ្ញែខ្មរ សព្វថ្ងៃ គឺរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ហើយបានកែប្រែនៅក្នុងឆ្នាំ ១៩៩៤ ម្តង និងក្នុងឆ្នាំ ១៩៩៩ ម្តងទៀត។ ច្បាប់នានាដែលអនុម័តដោយរដ្ឋសភា ឬផ្សេងៗទៀតត្រូវតែស្របទៅតាមរដ្ឋធម្មនុញ្ញ ពោលគឺមិនអាចប្រាស ចាកបានឡើយ ច្បាប់ណាមួយដែលប្រឆាំងនឹងរដ្ឋធម្មនុញ្ញោហៅថាមិនស្របនឹងរដ្ឋធម្មនុញ្ញ ដូចក្នុងមាត្រាទី ១៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា ” រដ្ឋធម្មនុញ្ញោនះជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេច ក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។” និងមាត្រាទី១២៣ចែង ថា ”បទបញ្ញត្តិក្នុងមាត្រាណាដែលក្រុមបឹក្សាធម្មនុញ្ញប្រកាសថាមិនស្របនឹងរដ្ឋធម្មនុញ្ញ មិនអាចប្រកាសឱ្យ យកទៅប្រើ ឬយកទៅអនុវត្តបានឡើយ។”។

៣.២.២.ច្បាប់ផ្សេងៗ
ទោះបីជាព្រះរាជាណាចក្រកម្ពុជាមានរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៩៣ និងសភាពីរអណត្តិទៅហើយក្តី តែក៏ពុំទាន់ធ្វើច្បាប់ឱ្យបានគ្រប់គ្រាន់នៅឡើយទេ ហេតុនេះហើយទើបច្បាប់មួយចំនួនដែលបានអនុវត្តពីមុន មកត្រូវបានប្រើជាបន្តរហូតមកទល់បច្ចុប្បន្ន។
ក. បទបញ្ញត្តិបណ្តោះអាសន្នអង្គការសហប្រជាជាតិ ជាច្បាប់ដែលតាក់តែងឡើងសម្រាប់ប្រើក្នុង សម័យអន្តរកាល ១. បទបញ្ញត្តិដែលទាក់ទងនឹង តុលាការ និងច្បាប់ព្រហ្មទណ្ឌ និង នីតិវិធីអនុវត្តនៅកម្ពុជា
២. ច្បាប់បោះឆ្នោត ដែលអនុម័តដោយរដ្ឋាភិបាលបណ្តោះអាសន្នដែលហៅថាក្រុមបឹក្សាជាតិជាន់ខ្ពស់។
ច្បាប់ព្រហ្មទណ្ឌអ៊ុនតាក់បង្កើតអង្គតុលាការឯករាជ្យមួយួដោយមានសាលាដំបូង សាលាឧទ្ធរណ៍ និង តុលាការកំពូល។ ក្រមព្រហ្មទណ្ឌអ៊ុនតាក់នៅចាត់ទុកថាមានអានុភាពព្រោះកម្ពុជាពុំទាន់មានក្រមព្រហ្មទណ្ឌ នៅឡើយទេ។ ឧទាហរណ៍ ក្នុងការចុះឆែកឆេរផ្ទះរបស់ជនសង្ស័យណាម្នាក់ តុលាការត្រូវចេញសេចក្តី ប្រកាសដែលស្របនឹងច្បាប់ព្រហ្មទណ្ឌអ៊ុនតាក់មាត្រាទី ២០ ”---ការឆែកឆេរត្រូវធ្វើនៅចំពោះមុខជនជាប់ សង្ស័យ និងចំពោះមុខសាក្សីពីរនាក់ ដែលជ្រើសយកពីក្នុងចំណោមសមាជិកគ្រួសារជនជាប់សង្ស័យ។---[40]

ខ. ច្បាប់ក្នុងសម័យរដ្ឋកម្ពុជា និងសាធារណរដ្ឋប្រជាមានិតកម្ពុជា
ច្បាប់ជាច្រើនដែលប្រកាសឱ្យ ប្រើប្រាស់ដោយរដ្ឋាភិបាលសង្គមនិយមកម្ពុជា ដែលកាន់អំណាចពីឆ្នាំ ១៩៧៩ ដល់ ១៩៩១ ក៏អាចនៅតែមានប្រសិទ្ធភាពដែរ ហើយច្បាប់មួយចំនួនក៏នៅតែត្រូវបានអនុវត្តនៅ ឡើយ ដូចជាក្នុងការរៀបចំដំណើរការរឿងក្តីព្រហ្មទណ្ឌត្រូវប្រើ ” ច្បាប់ស្តីពី នីតិវិធីព្រហ្មទណ្ឌរបស់អតីតរដ្ឋ កម្ពុជា ” ដែលប្រកាសឱ្យប្រើតាម ក្រឹត្យលេខ ២១ ក្រ ចុះថ្ងៃទី ៨ កុម្ភៈ ១៩៩៣ និង ”បទបញ្ញត្តិស្តីពីប្រព័ន្ធ តុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិ វិធីព្រហ្មទណ្ឌសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ក្នុងសម័យអន្តរកាល ”។

៣.២.៣.បទបញ្ជាប្រតិបត្តិ
បទបញ្ជាប្រតិបត្តិជាច្បាប់មួយដែលចេញដោយអង្គនីតិប្រតិបត្តិ។ ក្នុងរដ្ឋធម្មនុញ្ញែខ្មរពុំមាំន ចែងពី អំណាចចេញ ”បទបញ្ជា” ដោយនាយករដ្ឋមន្ត្រីទេ គឺមានតែក្នុងព្រះរាជក្រមស្តីពីការរៀបចំ និងការប្រព្រឹត្តិ ទៅនៃគណៈរដ្ឋមន្ត្រី មាត្រា ១ វាក្យខ័ណ្ឌទី ១ ឃ្លាទី២ ចែងថា ៖ ” រាជរដ្ឋាភិបាលធានាការអនុវត្តច្បាប់ និង ដឹកនាំកិច្ចការទូទៅរបស់រដ្ឋ លើកលែងតែកិច្ចការអ្វីដែលជាសមត្ថកិច្ចរបស់អង្គនីតិបញ្ញត្តិ និងអង្គតុលាការ ”។ ដូច្នេះយោងតាមឃ្លានេះ ឃើញថារដ្ឋាភិបាលមានសិទ្ធិចេញបទបញ្ជាអនុវត្តច្បាប់ និងបទបញ្ជាផ្សេងៗដែល ទាក់ទង នឹងកិច្ចការរបស់រដ្ឋ ដោយមិនទាក់ទងទៅនឹងសមត្ថកិច្ចរបស់អង្គនីតិបញ្ញត្តិ និងតុលាការ។
ឧទាហរណ៍ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ ១៩៩៤ កម្រិតអំពីការវិនិយោគទុនក្នុងស្រុក និងបរទេសនៅកម្ពុជា។ មាត្រា ៥ នៃច្បាប់នេះបង្កើតក្រុមបឹក្សា អភិវឌ្ឍន៍ជាតិកម្ពុជា (ក.អ.ក) ហើយកំណត់ថា ការរៀបចំ និងការប្រព្រឹត្តិទៅនៃ ក.អ.ក ត្រូវកំណត់ដោយ អនុក្រឹត្យ។ ដូច្នេះរដ្ឋសភាជាទូទៅផ្ទេរមុខនាទីធ្វើច្បាប់របស់ខ្លួនឱ្យទៅផ្នែកនីតិប្រតិបត្តិ ហើយនិយាយឱ្យ ចំផ្ទេរមុខនាទីទៅគណៈរដ្ឋមន្ត្រី។
រាជរដ្ឋាភិបាលកម្ពុជាអនុវត្តអំណាចធ្វើច្បាប់ដែលផ្ទេរឱ្យមកតាមរយៈយន្តការផ្សេងៗ រាប់មានអនុ- ក្រឹត្យ ប្រកាស សារាចរ សេចក្តីសម្រេច។

ក.អនុក្រឹត្យ ច្បាប់ជាច្រើនដែលមានមកហើយនៅកម្ពុជាគឺជាអនុក្រឹត្យ។ អនុក្រឹត្យជាញឹកញាប់ ត្រូវបានតាក់តែងដោយក្រសួងណាមួយហើយដាក់ស្នើទៅគណៈរដ្ឋមន្ត្រី។ អនុក្រឹត្យមានៈ អនុក្រឹត្យបទបញ្ជា និងអនុក្រឹត្យឯកត្តភូត។
-អនុក្រឹត្យបទបញ្ជា ជាបទបញ្ជាដែលចេញដោយរដ្ឋាភិបាលតាមរយៈនាយករដ្ឋមន្ត្រីដែលទាក់ទងទៅនឹងកិច្ច ការរបស់រដ្ឋាភិបាល។ ក្នុងការអនុវត្តច្បាប់ខ្មែរ គេប្រើអនុក្រឹត្យសម្រាប់សម្រួលការងាររដ្ឋបាលផ្សេងៗ។
-អនុក្រឹត្យឯកត្តភូត ជាសេចក្តីសម្រេចរបស់រដ្ឋបាលដែលទាក់ទងនឹងបុគ្គលផ្ទាល់ ហើយធ្វើឡើងតាមរយៈ ទម្រង់ជាអនុក្រឹត្យហៅថាអនុក្រឹត្យឯកត្តភូត។ នាយករដ្ឋមន្ត្រីមានសិទ្ធិ ចេញ អនុក្រឹត្យតែងតាំង អនុក្រឹត្យ ផ្លាស់ប្តូរ អនុក្រឹត្យបញ្ចប់ភារកិច្ច ចំពោះមន្ត្រីរាជការជាន់ខ្ពស់។ ហើយក្រៅពីចំពោះ ពួកមន្ត្រីរាជការនៅ មានចេញចំពោះបុគ្គលចំឈ្មោះផ្សេងៗទៀតដូចជា ការជូនមេដាយ ស្ថាបនាជាតិ ឬ សប្បុរជនដែលបរិច្ចាក ថវិការផ្ទាល់ខ្លួនក្នុងវិស័យស្ថាបនាជាតិជាដើម។
ខ.ប្រកាស ប្រកាសជាសេចក្តីសម្រេចឯកត្តភូត ឬបទបញ្ជាដែលចេញដោយសមាជិករដ្ឋាភិបាល ដែលជា ប្រធានស្ថាប័ន[41] ដោយតម្រូវឱ្យមានហត្ថលេខារបស់រដ្ឋមន្ត្រី ហើយក៏មានប្រកាសរួមផងដែរដែល ចេញដោយក្រសួងផ្សេងៗ ខណៈកម្មវត្ថុទាក់ទងនឹងក្រសួងលើសពីមួយដែលហៅថា ”ប្រកាសអន្តរក្រសួង”។
ពាក្យ ”ប្រកាស” និងពាក្យ ” សេចក្តីប្រកាស ឬការប្រកាស” មានន័យមិនដូចគ្នាទេ។ ”សេចក្តី ប្រកាស ឬការប្រកាស” ប្រែជាភាសាអង់គ្លេសថា ”ដចេលារាតិនៀ” ដែលមិនមែនជាពាក្យក្នុងប្រព័ន្ធច្បាប់។ ឯពាក្យ ”ប្រកាស” ដូចភាសាអង់គ្លេសថា ” bylaw” ដែលជាពាក្យក្នុងប្រព័ន្ធច្បាប់។[42]
-ប្រកាសបទបញ្ជា ជា ”ប្រកាស” សម្រាប់រៀបចំ និងគ្រប់គ្រងសកម្មភាពរបស់មន្ទីរ ឬផ្នែកនិមួយៗរបស់ ក្រសួងមួយហើយត្រូវអនុលោមទៅតាមអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬព្រះរាជក្រមដោយមិនអាចចេញបទបញ្ជា
ដោយផ្អែកលើមាត្រា ១ វាក្យខ័ណ្ឌទី ១ ឃ្លាទី២នៃព្រះរាជក្រមលេខ០២.នស.៩៤ ដូចទៅនឹងរាជរដ្ឋាភិបាល
(គណៈរដ្ឋមន្ត្រី) បានទេ។ នាយករដ្ឋមន្ត្រីអាចចេញអនុក្រឹត្យដោយយោងក្រមនេះបាន តែក្នុងករណីមាន សេចក្តីសម្រេចពីគណៈរដ្ឋមន្ត្រីដែលជារដ្ឋាភិបាល។
-ប្រកាសឯកត្តភូត ជា ”ប្រកាស” សម្រាប់តែងតាំង ផ្លាស់ប្តូរ ឬដកហូតមន្ត្រីផ្សេងៗរបស់ក្រសួងដែលមាន ឋានៈនៅក្រោមប្រធានមន្ទីរដែលមាន ប្រកាសតែងតាំង ប្រកាសផ្លាស់ប្តូរ ប្រកាសបញ្ចប់ភារកិច្ច ដោយមិន មែនតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យទេ។
ក្រៅពីចំពោះមន្ត្រីរាជការ មានប្រកាសជាច្រើនទៀតក្នុងរង្វង់សមត្ថកិច្ចរបស់ស្ថាប័ននិមួយៗ ដូចជាៈ ប្រកាសអនុញ្ញាត ប្រកាសដកអាជ្ងាប័ណ្ណ និងប្រកាសតែងតាំងគណៈកម្មាការផ្សេងៗ ជាដើម។

គ.សេចក្តីសម្រេច ជាឯកសារច្បាប់ដែលចេញដោយគណៈរដ្ឋមន្ត្រី ក្រសួង ឬទីភ្នាក់ងាររដ្ឋបាល ដោយផ្តល់ឱ្យអាជ្ងាធររដ្ឋបាលធ្វើសេចក្តីសម្រេចក្នុងរឿងទាំងឡាយនៅក្នុងរង្វង់របស់ស្ថាប័នឬទីភ្នាក់ងារដែល ចេញសេចក្តីសម្រេចនោះ។ អំណាចធ្វើសេចក្តីសម្រេចនេះត្រូវអនុវត្តក្នុងព្រំដែនច្បាស់លាស់ដោយត្រូវផ្តើម និងចុះហត្ថលេខាដោយប្រមុខក្រសួងរបស់រដ្ឋាភិបាល ដូចជាៈ ក្រសួង រដ្ឋលេខាធិការ ឬការិយាល័យមាន សមត្ថកិច្ច[43] ហើយពុំអាចមានខ្លឹមសារផ្ទុយពីអនុក្រឹត្យបានឡើយ។
-សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ក្រៅពីព្រះរាជក្រឹត្យ និងអនុក្រឹត្យ រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីអាច ចេញសេចក្តីសម្រេចដែលមានលក្ខណៈជាបទបញ្ជា។ ជាធម្មតាសេចក្តីសម្រេចគឺច្រើនស្ថិតនៅក្រោមអនុក្រឹត្យ ដើម្បីអនុវត្តអនុក្រឹត្យក្នុងកិច្ចការរដ្ឋបាល។
-សេចក្តីសម្រេចរបស់ប្រធានស្ថាប័ន ប្រធានស្ថាប័នច្រើនធ្វើ ” សេចក្តីសម្រេច ”តាមទម្រង់ប្រកាស ហើយ មិនអាចមានខ្លឹមសារផ្ទុយ ឬខុសពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ បានឡើយ ព្រមទាំងមិនឱ្យប្រឆាំងទៅនឹង ”ប្រកាស” អន្តរក្រសួង ឬក្រសួងផងដែរ។

ឃ.សារាចរ សារាចរជាអត្ថបទសម្រាប់បំភ្លឺកិច្ចការ និងធ្វើការណែនាំ។ ”សារាចររបស់រាជរដ្ឋាភិបាល ” មានឋានៈខ្ពស់ជាង ” សារាចរស្ថាប័ន ” ហើយ ” សារាចរស្ថាប័ន ” ត្រូវតែស្របជានិច្ចជាមួយនឹង ”សារាចរ របស់រាជរដ្ឋាភិបាល”។ សារាចរ ចេញដោយគណៈរដ្ឋមន្ត្រី ក្រសួងនិមួយៗ ឬអាជ្ងាធររដ្ឋបាលទៅកាន់អ្នក ក្រោមបង្គាប់អនុវត្ត។ កម្មវត្ថុនៃសារាចរត្រូវកម្រិតព្រំដែនដោយសមត្ថកិច្ចរបស់ស្ថាប័ន ឬភ្នាក់ងារដែលចេញ សារាចរនោះ ហើយត្រូវស្របនឹងព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង សេចក្តីសម្រេចផ្សេងៗ។

៣.២.៤.ព្រះរាជក្រម និងព្រះរាជក្រឹត្យ
ក.ព្រះរាជក្រម មាត្រាទី ២៨ នៃរដ្ឋធម្មនុញ្ញែចងថា ” ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វ គ្រប់រួចហើយ និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រី។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញោនះ ព្រះរាជក្រម ជាព្រះរាជកិច្ចរបស់ព្រះមហាក្សត្រក្នុងការប្រកាសឱ្យ ប្រើរដ្ឋធម្មនុញ្ញ និងច្បាប់ដែលសភាអនុម័ត។ ច្បាប់ដែលអនុម័តដោយរដ្ឋសភា ហើយចុះហត្ថលេខាស្របតាម បញ្ញត្តិនៃមាត្រា ២៨ នៃរដ្ឋធម្មនុញ្ញ គេហៅជាភាសាខ្មែរថា ”ព្រះរាជក្រម ”[44] ហើយច្បាប់នោះត្រូវតែស្រប ទៅតាមរដ្ឋធម្មនុញ្ញ។

ខ.ព្រះរាជក្រឹត្យ
ជាក្រឹត្យដែលចេញដោយផ្ទាល់ពីព្រះមហាក្សត្រដែរ ដោយតាមសេចក្តីស្នើសុំរបស់គណៈរដ្ឋមន្ត្រី (ខ្លះ ក៏មិនមានការស្នើសុំពីគណៈរដ្ឋមន្ត្រីដែរ[45])។
-ព្រះរាជក្រឹត្យបទបញ្ជា ជាគោលការណ៍វាអាស្រ័យទៅលើច្បាប់ជាអ្នកកំណត់ ថាត្រូវធ្វើបទបញ្ជាសម្រាប់ អនុវត្តច្បាប់នោះតាមរយៈព្រះរាជក្រឹត្យ ឬយ៉ាងណា។
-ព្រះរាជក្រឹត្យឯកត្តភូត ជាព្រះរាជក្រឹត្យដែលទាក់ទងនឹងការចាត់តាំង និងតែងតាំង។ ព្រះមហាក្សត្រមាន ព្រះរាជសិទ្ធិចេញ ” ព្រះរាជក្រឹត្យ ” ចាត់តាំងមន្ត្រីផ្សេងៗ ដូចជាក្នុង ជំពូក ៨ (ថ្មី) មាត្រា១០០ (ថ្មី)ចែង ថា ៖ សមាជិកព្រឹទ្ធសភាចំនួន២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ ហើយតាមសេចក្តីស្នើរបស់ គណៈរដ្ឋមន្ត្រីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្តូរ ឬ បញ្ចប់ភារកិច្ចមន្ត្រី ជាន់ខ្ពស់ ស៊ីវិល យោធា ឯកអគ្គរាជទូត និងប្រេសិតសាមញ្ញ និងពេញសមត្ថភាព និងតាមសេចក្តីស្នើសុំ របស់ឧត្តមក្រុមបឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលើ ព្រះរាជក្រឹត្យ តែងតាំងផ្លាស់ប្តូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។

២.២.៥. ប្រពៃណី ទំនៀមទម្លាប់ និងសាសនា
ទំនៀមទម្លាប់ ជាវិធានមួយដែលគេគោរពក្នុងការគ្រប់គ្រងសង្គមក៏ដូចជាគ្រួសារដោយយោលទៅ តាមវប្បធម៌នៃតំបន់និមួយៗ ហើយជារឿយៗវិធានទាំងនេះមិនមានសរសេរជាលាយលក្ខអក្សរទេ គេអាច យល់ដឹងដោយតាមរយៈការនិយាយ និងការគោរពប្រតិបត្តិពីមួយទៅមួយ និងពីជំនាន់មួយទៅជំនាន់មួយ។
បច្ចុប្បន្ន វិធានទាំងនេះនៅតែមានឥទ្ធិពលក្នុងការគ្រប់គ្រងសង្គម ជាពិសេសសង្គមគ្រួសារ និងជា ប្រភពនៃច្បាប់នៅកម្ពុជាផងដែរ។ ឧទាហរណ៍ ៖ មាត្រា ៥ នៃច្បាប់ស្តីពីអាពាហ៍ពិពាហ៍ ចែងថា ”ក្នុងករណី ពិសេសបុរសដែលមានអាយុមិនទាន់ ២០ ឆ្នាំ និងនារីអាយុមិនទាន់ ១៨ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្រប ច្បាប់បាន ប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតិពីឪពុកម្តាយ ឬអាណាព្យាបាល ” និង មាត្រាទី ៤៧ នៃរដ្ឋធម្មនុញ្ញ ចែងថា ” មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនចៅឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ ។”។
សព្វថ្ងៃនៅប្រទេសកម្ពុជាគ្មានច្បាប់សរសេរណាមួយ ដែលណែនាំគំនិតអំពីរបៀបរឿងក្តីរដ្ឋប្បវេណី ទេ ពោលគឺគ្មានច្បាប់ផ្លូវការស្តីពីនីតិរដ្ឋប្បវេណី ដូចនេះតុលាការតម្រូវឱ្យមានការផ្សះផ្សាតាមប្រពៃណីមុន នឹងរឿងក្តីមួយត្រូវឡើងដល់សាលាជំនុំជម្រះ។

៣.២.៦.ច្បាប់អន្តរជាតិ
ច្បាប់អន្តរជាតិ គឺជាអង្គនៃវិធានជាលាយលក្ខអក្សរ និងមិនលាយលក្ខអក្សរ ដែលសម្រាប់គ្រប់គ្រង ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ឬរវាងបុគ្គល និងបុគ្គល ។

ក.សន្ធិសញ្ញា (Treaty) និងអនុសញ្ញា (Convention) សន្ធិសញ្ញា ជាការព្រមព្រៀងមួយដែលធ្វើ ឡើងរវាងប្រជាជាតិឯករាជ្យពីរ ឬច្រើនដើម្បីសុខមាលភាពសាធារណៈ។[46] ឯអនុសញ្ញា ជាកិច្ចព្រមព្រៀង រវាងប្រទេសនានាស្តីអំពីរឿងមិនមែនជានយោបាយ និងមិនមែនជាហិរញ្ញវត្ថុ។[47] សន្ធិសញ្ញា និងអនុសញ្ញា អន្តរជាតិត្រូវបានដាក់ឱ្យប្រតិបត្តជាច្បាប់ជាតិបាន លុះណាត្រូវបានឡាយព្រះហស្តលេខា និងប្រទានសច្ចាប័ន ដោយព្រះមហាក្សត្រក្រោយទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និងព្រឹទ្ធសភា។

ខ.ច្បាប់ជាទម្លាប់អន្តរជាតិ ជាទម្លាប់ដែលប្រជាជាតិនិមួយប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។
ឧទាហរណ៍ៈ កិច្ចការអាជីវកម្ម រវាងកម្ពុជា និងអូស្ត្រាលី ថ្លៃនៃមុខទំនិញទាំងអស់គិតជាដុល្លាអាមេរិចអស់
រយៈពេលជាយូរមកហើយ ដូច្នេះមិនបាច់បញ្ជាក់បន្ថែមទៀតក្នុងកិច្ចព្រមព្រៀងអន្តរជាតិ រវាងកម្ពុជា និង អូស្ត្រាលី ”ថាថ្លៃនៃមុខទំនិញ ទាំងអស់ត្រូវគិតជាដុល្លាអាមេរិច” នោះទេ។

គ.សេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេចរបស់អង្គការអន្តរជាតិ អង្គការអន្តរជាតិ ដូចជាអង្គការ សហប្រជាជាតិ ឬសន្និសិទ្ធអន្តរជាតិ បានអនុម័តសេចក្តីសម្រេចសេចក្តីថ្លែងការណ៍ និងបទដ្ឋានផ្សេងៗ ដែល តែងតែតម្រូវឱ្យប្រជាជាតិទាំងឡាយបំពេញនាទីក្នុងរបៀបជាក់លាក់មួយ[48] មានដូចជា សេចក្តីថ្លែងការណ៍ ស្តីពី សិទ្ធកុមារ ឆ្នាំ១៩២៥ និងសិទ្ធមនុស្ស ឆ្នាំ១៩៨៨ -ល-។

៣.៣. វិធានផ្សេងៗនៃការសម្រេចក្តី
៣.៣.១. ចៅក្រម
នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ និងតាមប្រវត្តិសាស្ត្រ នៅក្នុងប្រទេសភាគច្រើនដែលប្រើ ប្រពៃណីច្បាប់ស៊ីវិល ចៅក្រម ឬក្រុមបឹក្សាចៅក្រមសម្រេចបណ្តឹងទាំងអស់ដែលលើកមកតុលាការ។ នៅ ក្នុងប្រព័ន្ធតុលាការដែលប្រើចៅក្រមតែមួយដើម្បីធ្វើសេចក្តីសម្រេច ចៅក្រមជាអ្នកសម្រេចថា យកច្បាប់អ្វី មកអនុវត្តអង្គហេតុជាអ្វីដែលសំខាន់ ភាគអ្វីខ្លះនៃអង្គហេតុសំខាន់ៗដែលពិត។ គេនិយាយ ថាចៅក្រមជា អ្នកសម្រេចទាំងបញ្ហាច្បាប់ និងទាំងបញ្ហាអង្គហេតុ។

៣.៣.២. ប្រព័ន្ធចម្រុះ
ជាប្រព័ន្ធធ្វើការសម្រេចសេចក្តីដោយប្រើ ” ទីបឹក្សាប្រជាជន ” និងចៅក្រមដើម្បីសម្រេចបណ្តឹង។ ទីបឹក្សាប្រជាជន ជាពលរដ្ឋដែលមិនមានការអប់រំខាងផ្លូវច្បាប់ទេ ប៉ុន្តែអាចមានចំណេះដឹង ឬការពិសោធន៍ ខ្លះនៅក្នុងសាច់រឿងនៃបណ្តឹង។ ចៅក្រម និងទីបឹក្សាប្រជាជនពិភាក្សារឿងក្តីរួមគ្នា ហើយបន្ទាប់មក ម្នាក់ៗបានដល់សេចក្តីសម្រេចរួមគ្នា ឬចៅក្រមតែម្នាក់ ឯងអាចធ្វើសេចក្តីសម្រេចផ្តាច់ព្រ័ត្រដោយផ្អែកលើ ការពិភាក្សាជាមួយទីបឹក្សាប្រជាជន។ មានន័យថា ប្រព័ន្ធនេះគឺមិនផ្អែកទៅលើតែចៅក្រមអង្គឯង ពោលគឺ តម្រូវឱ្យមានគំនិតច្រើនក្នុងការសម្រេចក្តីនិមួយៗ ក្រៅពីតាមផ្លូវច្បាប់ទាំងស្រុង គឺនៅមានសីលធម៌ មនោ សញ្ចោតនា --- ដើម្បីរួមចំណែកក្នុងការសម្រេចសេចក្តី ពោលគឺសំដៅទៅដល់យុត្តិធម៌ឥតល្អៀងមួយ។

៣.៣.៣. មជ្ឈត្តកម្ម (ការសម្រេចសេចក្តីដោយអាជ្ញាកណ្តាល)
មជ្ឈត្តកម្ម ជាវិធានមួយដែលត្រូវបានប្រើជាច្រើនទៅលើដំណោះស្រាយជម្លោះពាណិជ្ជកម្ម ដែល
ទាក់ទិននឹងភាគីមកពីប្រទេសផ្សេងៗគ្នាដែលមានប្រព័ន្ធច្បាប់ខុសគ្នា។ ជម្លោះមួយដែលនឹងត្រូវដោះស្រាយ តាមរយៈមជ្ឈត្តកម្ម ជម្លោះនោះគឺត្រូវឱ្យជនមិនលម្អៀងម្នាក់ (ក្រៅពីចៅក្រម) ដែលហៅថាមជ្ឈត្តករ ឬ អាជ្ញាកណ្តាលជាអ្នកធ្វើការសម្រេចសេចក្តីនូវដំណោះ ស្រាយដោយសមធម៌។ មជ្ឈត្តករត្រូវបានជ្រើសរើស ដោយភាគីណាមួយ ហើយភាគីក៏អាចជ្រើសរើសយកច្បាប់ប្រទេសណាមួយក៏បានដើម្បីឱ្យមជ្ឈត្តករយកមក អនុវត្តនៅក្នុងការដោះស្រាយជម្លោះហើយមជ្ឈត្តកម្ម ដែលមានអានុភាពអនុវត្តគឺមជ្ឈត្តកម្មដែលភាគីយល់ ព្រមគោរពតាមសេចក្តីសម្រេចរបស់មជ្ឈត្តករដោយមិនធ្វើការតវ៉ាតទៅទៀតទេ ឯមជ្ឈត្តកម្មដែលមិនមាន អានុភាពអនុវត្តនោះភាគីម្នាក់ៗអាចរកផ្លូវដោះស្រាយ បន្តទៅទៀតបាន។

៣.៣.៤. ការផ្សះផ្សាជាប្រពៃណី
ប្រទេសកម្ពុជាមានប្រវត្តិយូរលុងណាស់មកហើយ អំពីការដោះស្រាយជម្លោះដោយផ្អែកលើការ ផ្សះផ្សារជាជាងប្រឈមមុខដាក់គ្នាបែបគូប្រឆាំង។ ដំណើរការផ្សះផ្សាជាប្រពៃណីច្រើនអនុវត្តក្នុងរង្វង់អ្នក ជិតខាង សមាជិកគ្រួសារ ឃុំ ឬភូមិរបស់ខ្លួន ហើយការផ្សះផ្សាជាទូទៅផ្អែកលើការសម្របសម្រួល ដែលក្នុង នោះភាគីនិមួយៗត្រូវបានអនុញ្ញាតឱ្យ ”ឈ្នះ” អ្វីមួយ ជាថ្នូរនឹងការសុខចិត្តលះបង់អ្វីមួយផ្សេងទៀត។ វិធី ដោះស្រាយជម្លោះជាប្រពៃណីនេះ មានឥទ្ធិពលលើដំណោះស្រាយជម្លោះនៅក្នុងតុលាការសព្វថ្ងៃ ជាពិសេស នៅក្នុងបណ្តឹងរដ្ឋប្បវេណី និងបណ្តឹងរឿងគ្រួសារ។
នៅក្នុងភាគខ្លះនៃប្រទេសកម្ពុជា ប្រព័ន្ធប្រពៃណីនៃការផ្សះផ្សារបស់សហគមន៍ជាប់ទាក់ទងនឹង ប្រព័ន្ថតុលាការ។ នៅក្នុងទីកន្លែងផ្សេងទៀត ជាពិសេសតំបន់ជនបទ ប្រព័ន្ធនេះស្ថិតនៅដាច់ដោយឡែក ពីតុលាការ។ ដំណើរការផ្សះផ្សាចាប់ផ្តើមជាតួយ៉ាងពីតំណាងយុត្តិធម៌មូលដ្ឋាន ដែលស្តាប់ភាគីទាំងអស់ នៃជម្លោះហើយព្យាយាមជួយភាគីទាំងនោះឱ្យដល់ដំណោះស្រាយមួយ តែខុសពីមជ្ឈត្តករ ឬចៅក្រមដែលជា អ្នកសម្រេចថាភាគីណាឈ្នះ ឬចាញ់។
នៅកម្រិតភូមិ ប្រធានភូមិ ព្រះសង្ឈ ឬតំណាងយុត្តិធម៌មូលដ្ឋាន (ឬអ្នកទាំងបីរួមគ្នា) ជាអ្នក ធ្វើការផ្សះផ្សាគ្នា។ ភាគីណាមួយក៏អាចតវ៉ាទៅសាលាឃុំ សាលាស្រុក និងបន្ទាប់មកទៅសាលាដំបូង ខេត្ត។
មនុស្សជាច្រើននៅតែចូលចិត្តប្រព័ន្ធជាប្រពៃណីនេះជាង ព្រោះតុលាការខេត្តស្ថិតនៅឆ្ងាយពេក។
ជាប្រពៃណី រឿងគ្រួសារដូចជាការលែងលះ កិច្ចគាំពារកុមារ ឬអំពើហិង្សាក្នុងគ្រួសារ ព្រមទាំង បណ្តឹងរដ្ឋប្បវេណី បទលហុ ការរំលោភ ចរាចរ ហើយសូម្បីតែករណីរំលោភកាមជាដើមត្រូវបានដោះស្រាយ តាមរយៈការផ្សះផ្សា។ ខណៈពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍ ជម្លោះក៏រឹតតែស្មុគស្មាញឡើង ដោយ ជាប់ទាក់ទងនឹងសិទ្ធិ ទ្រព្យសម្បត្តិ កិច្ចសន្យា និងវិនិយោគទុនបរទេសនឹងកើនឡើង ហើយជំរុញឱ្យមាន សេចក្តីត្រូវការប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ជាប្រពៃណី។

៣.៣.៥. ព្រះរាជសវនាការ
ព្រះរាជសវនាការ ជាវេទិកាមួយដែលសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើការដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ថ្វាយដល់ព្រះមហាក្សត្រ ដោយព្រះអង្គជាអ្នកផ្សះផ្សា មិនមែនធ្វើសេចក្តីសម្រេចអ្វីទេ។
បណ្តឹងសម្រាប់ព្រះរាជសវនាការគឺត្រូវដាក់ទៅកាន់គណៈកម្មាការទទួលពាក្យសវនាការ បន្ទាប់មក គណៈកម្មាការត្រូវធ្វើការស៊ើបអង្កេត ចំពោះរឿងក្តីដែលអាជ្ងាធរ ឬតុលាការកំពុងដោះស្រាយគណៈកម្មាការ អាចស្នើសុំពត៌មានពីស្ថាប័នទាំងនោះបាន។ ក្រោយរៀបចំរួចរាល់ហើយគណៈកម្មាការបញ្ជូនគណៈទីបឹក្សា ព្រះមហាក្សត្រដើម្បីយកទៅដាក់ថ្វាយព្រះរាជសវនាការ។ ហើយព្រះមហាក្សត្រធ្វើការសម្រុះសម្រួល ផ្សះផ្សាគូវិវាទទាំងអស់ ហើយព្រះរាជមតិរបស់ព្រះអង្គត្រូវកត់ត្រារួចហើយផ្ងើរជូនទៅភាគីទាំងអស់ និង អាជ្ងាធរដែលពាក់ព័ន្ធដើម្បីទុកជាពត៌មាន ឬសម្រាប់ធ្វើការពិចារណា។ ព្រះរាជមតិនោះមិនមានអំណាចអ្វី ដែលមានអានុភាពអនុវត្តទេ។[49]
ករណីដែលដាក់ថ្វាយព្រះរាជសវនាការគេសង្កេតឃើញមានពាក់ព័ន្ធទៅនឹងដូចជាៈ
-ករណីជម្លោះដែលអាជ្ងាធរមូលដ្ឋានដោះស្រាយរួចហើយ តែមិនបេញចិត្តដល់ភាគីណាមួយ ឬទាំងអស់។
-បណ្តឹងដែលបញ្ជូនមកពីគណៈកម្មាការរដ្ឋសភា ដូចជាគណៈកម្មាការសិទ្ធមនុស្សជាដើម។
-ករណីដែលតុលាការមិនបានដោះស្រាយ។
-ករណីដែលតុលាការបានដោះស្រាយហើយ តែភាគីទាំងអស់យល់ថាអយុត្តិធម៌។
-ករណីដែលតុលាការបានដោះស្រាយហើយ តែអាជ្ងាធរដែលពាក់ព័ន្ធមិនបានអនុវត្តសាលក្រម។
-ករណីខ្លះទាក់ទិននឹងជម្លោះជាមួយរដ្ឋអំណាច ភាគីដែលមិនសុខចិត្តព្យាយាមចៀសវាងការដោះស្រាយតាម ខ្សែរយៈរដ្ឋអំណាច។១ សម្តេចសង្ឃរាជ ជួន ណាត ៖ វចនានុក្រមខ្មែរ ភ្មំពេញ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ២៣៩។
២ DICTIONARY COLLINS COBUILD, Birmingham University, 1998, page 1816.
៣ សុខ គាង ៖ វិទ្យាសាស្ត្រនយោបាយ ភ្នំពេញ ១៩៩២ ទំព័រ៤៦។
៤ Alfredo Panizo, O.P, Ethics or Moral Philosophy, Second Printing, PPP Incorporated Quezen City, 1964, page 53.
៥ Paul Edwards, The Encyclopedia of philosophy, Volume Letter L, 1999, page 254.
៦ See- Noble, Strauss, Osheim, Neuschel, Cohen, Roberts, WESTERN CIVILIZATION, HOUGHTON MIFFLIN, BOSTON, TORONTO, 1994, Page 14.
៧ Burton F.Beers, World History, Patterns of Civilization, PRENTICE HALL, 1993, Page 41.
៨ Greaves, Cannistraco, Zaller, Murphy, Civilization of the World, Harper & Raw, New York, 1990, Page 86.
៩ See- Noble, Strauss, Osheim, Neuschel, Cohen, Roberts, Western Civilization, op.cit, Page 172.
១០ Ibid.,Page 174.
១១ Noble, Strauss, Osheim, Neuschel, Cohen, Roberts, Western Civilization, op.cit, Page 172.
១២ Ibid., Page 257.
១៣ សៀវភៅរបស់សិស្សច្បាប់ គឺជាសៀវភៅច្បាប់របស់ ស្ញុតិនិនា ។
១៤ Greaves, Cannistraco, Zaller, Murphy, Civilization of the World, op.cit, Page174.
១៥ ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ បោះពុម្ពផ្សាយលោកអ៊ីវ ថុង សីហា១៩៩៦ ទំព័រ៨១-៨២ ។
១៦ជែហ្វរី ប្រែន មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ៨៣-៨៤ ។
១៧ See, World Book, Letter L, Page 136-137.
១៨ សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ភ្នំពេញ ២០០១ ទំព័រ៨ ។
១៩ See- Alfredo Panizo, O.P, Ethics or Moral Philosophy, op. cit., Page43-44.
២០ See- John K. Roth, Frederick Son tag, The Questions of Philosophy, WADSWORTH, California, 1988, Page 292-293.
២១សូមមើល-ខ្លូត ធីតាៈ មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក ភ្នំពេញ ការបោះពុម្ពរបស់អ្នកនិពន្ធ ២០០៣ ទំព័រ៨២-៨៣ ។
២២ ខ្លូត ធីតាៈ មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក ដ.ឯ.ម ទំព័រ៧០ ។
២៣ឆយ យីហ៊ាង ៖ ការស្រុតចុះនៃតំលៃមនុស្សក្នុងសង្គមកម្ពុជាបច្ចុប្បន្ន (ឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជា) ភ្នំពេញ ការផ្សាយរបស់អ្នកនិពន្ធ ១៩៩៧ ទំព័រ៣ ។
២៤ស៊ន សំណាង ៖ ប្រវត្តិសាស្ត្រកម្ពុជា សម័យនគរភ្នំ-ចេនឡា អង្គរ-ក្រោយអង្គរ សាសនា ស្នាដៃសិល្បៈ សិលា ចារឹក ជីវភាពសង្គម ប្រើប្រាស់ផ្ទៃក្នុង ១៩៨៧-១៩៨៨ ទំព័រ៧។
២៥ម.ត្រាណេ ៖ ប្រវត្តិសាស្ត្រកម្ពុជាពីបុព្វសម័យដល់ស.វទី៨ ១៩៩៨ ទំព័រ៧៩។
២៦ម.ត្រាណេ ៖ ប្រវត្តិសាស្ត្រកម្ពុជាពីបុព្វសម័យដល់ស.វទី៨ ដ.ឯ.ម ទំព័រ៥៨-៥៩។
២៧ សូមមើល-ត្រឹង ងាៈ ប្រវត្តិសាស្ត្រខ្មែរភាគ១ និង២ ក្រសួងអប់រំ យុវជន និងកីឡា រោងពុម្ពអប់រំ ២០០៣ ទំព័រ៦០។
២៨ បទសម្ភាសន៍រវាងលោកសាស្ត្រាចារ្យបណ្ឌិត ឡូងុ សៀម និងលោក ជា មុនីរិទ្ធិនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់នៃ រាជបណ្ឌិតសភា ផ្នែកទស្សនវិជ្ជា ជំនាន់ទី២ ។
២៩សូមមើល- ម.ត្រាណេ ៖ ប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រចេនឡា(ស.វទី៦-៨) ១៩៩៨ ទំព័រ១១៥-១១៦។
៣០ថាច់ វាន់ផាត និងកែវ សុភុន ៖ អាទិទេពក្រុងអង្គរ ភ្នំពេញ រោងពុម្ពរាស្ត្រសច្ចៈ ១៩៧៣ ទំព័រ ៤៩។
៣១គង់ ភីរុន ៖ នីតិ និងវិទ្យាសាស្ត្ររដ្ឋបាល ភ្នំពេញ រោងពុម្ព ERA ១៩៩៦ ទំព័រ ២។
៣២.ដ. ទំព័រ៤។
៣៣សូមមើល- គង់ ភីរុន ៖ នីតិិ និងវិទ្យាសាស្ត្ររដ្ឋបាល ដ.ឯ.ម ទំព័រ៧ ។
៣៤ត្រឹង ងា ៖ អរិយធម៌ខ្មែរ ការផ្សាយរបស់អ្នកនិពន្ធ បោះពុម្ពលើកទី៣ ១៩៧៥ ទំព័រ ៧០ ។
៣៥សូមមើល- សុខ គាង ៖ វិទ្យាសាស្ត្រនយោបាយ ដ.ឯ.ម ទំព័រ ៣៩។
៣៦សូមមើល- រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ នាថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៩៧៦ ។
៣៧សូមមើល-ម៉ាស់ធ្យូរ រិនដល និង ជេមៈ ប្រព័ន្ធច្បាប់ទាំងឡាយ និងការគ្រប់គ្រងវិស័យយុត្តិធម៌ បោះពុម្ពផ្សាយ លោក អ៊ីវ ថុង ទំព័រ៣០។
៣៨សូមមើល- គង់ ភីរុនៈ នីតិ និងវិទ្យាសាស្ត្ររដ្ឋបាល ដ.ឯ.ម ទំព័រ ៣៥-៣៧។
៣៩សូមមើល- កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ។

៤០សូមអាន ៖ មាត្រា ២០នៃបទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្ត នៅប្រទេស កម្ពុជាក្នុងសម័យអន្តរកាល ។

៤១ព្រះរាជក្រឹត្យលេខ ០២.នស.៩៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី ត្រង់មាត្រាទី២១បញ្ជាក់ថា ” សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលដែលដឹកនាំគ្រប់គ្រងក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ហៅថាប្រធានស្ថាប័ន ។”
៤២​ សូមមើល- សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ដ.ឯ.ម ទំព័រ ១២១ ។
៤៣ សូមមើល- ទីស្តីការគណៈរដ្ឋមន្ត្រី ច្បាប់និងវិធាននៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តប័ត្រប្រចាំខែមករា ២០០០។

៤៤​​​ ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ២១ ។
៤៥ សូមមើលថែម- សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ដ.ឯ.ម ទំព័រ ១០៣-១០៥ ។
៤៦ អង្គការមូលនិធិអាស៊ី វចនានុក្រមច្បាប់ខ្មែរ-អង់គ្លេស បោះពុម្ពលើកទី១ ១៩៩៧ ទំព័រ៤០២។
៤៧ .ដ. ទំព័រ១១១។
៤៨ ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ៣៦ ។
៤៩ សូមមើល-កុយ នាមៈ ដំណើរការក្តីនៅក្នុងតុលាការកម្ពុជា អង្គការមូលនិធីអាស៊ី ១៩៩៨ ទំព័រ២៨

[1] សម្តេចសង្ឃរាជ ជួន ណាត ៖ វចនានុក្រមខ្មែរ ភ្មំពេញ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ២៣៩។
[2]​​ DICTIONARY COLLINS COBUILD, Birmingham University, 1998, page 1816.
[3] សុខ គាង ៖ វិទ្យាសាស្ត្រនយោបាយ ភ្នំពេញ ១៩៩២ ទំព័រ៤៦។
[4] Alfredo Panizo, O.P, Ethics or Moral Philosophy, Second Printing, PPP Incorporated Quezen City, 1964, page 53.
[5] Paul Edwards, The Encyclopedia of philosophy, Volume Letter L, 1999, page 254.
[6] See- Noble, Strauss, Osheim, Neuschel, Cohen, Roberts, WESTERN CIVILIZATION, HOUGHTON MIFFLIN, BOSTON, TORONTO, 1994, Page 14.
[7]​​ Burton F.Beers, World History, Patterns of Civilization, PRENTICE HALL, 1993, Page 41.
[8] Greaves, Cannistraco, Zaller, Murphy, Civilization of the World, Harper & Raw, New York, 1990, Page 86.
[9] See- Noble, Strauss, Osheim, Neuschel, Cohen, Roberts, Western Civilization, op.cit, Page 172.
[10] Ibid.,Page 174.
[11] Noble, Strauss, Osheim, Neuschel, Cohen, Roberts, Western Civilization, op.cit, Page 172.
[12] Ibid., Page 257.
[13] សៀវភៅរបស់សិស្សច្បាប់ គឺជាសៀវភៅច្បាប់របស់ Justinian ។
[14] Greaves, Cannistraco, Zaller, Murphy, Civilization of the World, op.cit, Page174.
[15] ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ បោះពុម្ពផ្សាយលោកអ៊ីវ ថុង សីហា១៩៩៦ ទំព័រ៨១-៨២ ។
[16] ជែហ្វរី ប្រែន មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ៨៣-៨៤ ។
[17] See, World Book, Letter L, Page 136-137.
[18] សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ភ្នំពេញ ២០០១ ទំព័រ៨ ។
[19] See- Alfredo Panizo, O.P, Ethics or Moral Philosophy, op. cit., Page43-44.
[20] See- John K. Roth, Frederick Son tag, The Questions of Philosophy, WADSWORTH, California, 1988, Page 292-293.
[21] សូមមើល-ខ្លូត ធីតាៈ មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក ភ្នំពេញ ការបោះពុម្ពរបស់អ្នកនិពន្ធ ២០០៣ ទំព័រ៨២-៨៣ ។
[22] ខ្លូត ធីតាៈ មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក ដ.ឯ.ម ទំព័រ៧០ ។
[23] ឆយ យីហ៊ាង ៖ ការស្រុតចុះនៃតំលៃមនុស្សក្នុងសង្គមកម្ពុជាបច្ចុប្បន្ន (ឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជា) ភ្នំពេញ ការផ្សាយរបស់អ្នកនិពន្ធ ១៩៩៧ ទំព័រ៣ ។
[24] ស៊ន សំណាង ៖ ប្រវត្តិសាស្ត្រកម្ពុជា សម័យនគរភ្នំ-ចេនឡា អង្គរ-ក្រោយអង្គរ សាសនា ស្នាដៃសិល្បៈ សិលា ចារឹក ជីវភាពសង្គម ប្រើប្រាស់ផ្ទៃក្នុង ១៩៨៧-១៩៨៨ ទំព័រ៧។
[25] ម.ត្រាណេ ៖ ប្រវត្តិសាស្ត្រកម្ពុជាពីបុព្វសម័យដល់ស.វទី៨ ១៩៩៨ ទំព័រ៧៩។
[26] ម.ត្រាណេ ៖ ប្រវត្តិសាស្ត្រកម្ពុជាពីបុព្វសម័យដល់ស.វទី៨ ដ.ឯ.ម ទំព័រ៥៨-៥៩។
[27] សូមមើល-ត្រឹង ងាៈ ប្រវត្តិសាស្ត្រខ្មែរភាគ១ និង២ ក្រសួងអប់រំ យុវជន និងកីឡា រោងពុម្ពអប់រំ ២០០៣ ទំព័រ៦០។
[28] បទសម្ភាសន៍រវាងលោកសាស្ត្រាចារ្យបណ្ឌិត ឡូងុ សៀម និងលោក ជា មុនីរិទ្ធិនិស្សិតបរិញ្ញាប័ត្រជាន់ខ្ពស់នៃ រាជបណ្ឌិតសភា ផ្នែកទស្សនវិជ្ជា ជំនាន់ទី២ ។
[29] សូមមើល- ម.ត្រាណេ ៖ ប្រវត្តិសាស្ត្រកម្ពុជា អាណាចក្រចេនឡា(ស.វទី៦-៨) ១៩៩៨ ទំព័រ១១៥-១១៦។
[30] ថាច់ វាន់ផាត និងកែវ សុភុន ៖ អាទិទេពក្រុងអង្គរ ភ្នំពេញ រោងពុម្ពរាស្ត្រសច្ចៈ ១៩៧៣ ទំព័៤៩។
[31] គង់ ភីរុន ៖ នីតិ និងវិទ្យាសាស្ត្ររដ្ឋបាល ភ្នំពេញ រោងពុម្ព ERA ១៩៩៦ ទំព័រ ២។
[32] .ដ. ទំព័រ៤។

[33] សូមមើល- គង់ ភីរុន ៖ នីតិ និងវិទ្យាសាស្ត្ររដ្ឋបាល ដ.ឯ.ម ទំព័រ៧ ។
[34] ត្រឹង ងា ៖ អរិយធម៌ខ្មែរ ការផ្សាយរបស់អ្នកនិពន្ធ បោះពុម្ពលើកទី៣ ១៩៧៥ ទំព័រ ៧០ ។
[35] សូមមើល- សុខ គាង ៖ វិទ្យាសាស្ត្រនយោបាយ ដ.ឯ.ម ទំព័រ ៣៩។
[36] សូមមើល- រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ នាថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៩៧៦ ។
[37] សូមមើល-ម៉ាស់ធ្យូរ រិនដល និង ជេមៈ ប្រព័ន្ធច្បាប់ទាំងឡាយ និងការគ្រប់គ្រងវិស័យយុត្តិធម៌ បោះពុម្ពផ្សាយ លោក អ៊ីវ ថុង ទំព័រ៣០។
[38] សូមមើល- គង់ ភីរុនៈ នីតិ និងវិទ្យាសាស្ត្ររដ្ឋបាល ដ.ឯ.ម ទំព័រ ៣៥-៣៧។
[39] សូមមើល- កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ។
[40] សូមអាន ៖ មាត្រា ២០នៃបទបញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្ត នៅប្រទេស កម្ពុជាក្នុងសម័យអន្តរកាល ។
[41] ព្រះរាជក្រឹត្យលេខ ០២.នស.៩៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី ត្រង់មាត្រាទី២១បញ្ជាក់ថា ” សមាជិកទាំងឡាយនៃរាជរដ្ឋាភិបាលដែលដឹកនាំគ្រប់គ្រងក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ហៅថាប្រធានស្ថាប័ន ។”
[42] សូមមើល- សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ដ.ឯ.ម ទំព័រ ១២១ ។
[43] សូមមើល- ទីស្តីការគណៈរដ្ឋមន្ត្រី ច្បាប់និងវិធាននៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តប័ត្រប្រចាំខែមករា ២០០០។
[44] ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ២១ ។
[45] សូមមើលថែម- សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ដ.ឯ.ម ទំព័រ ១០៣-១០៥ ។
[46] អង្គការមូលនិធិអាស៊ី វចនានុក្រមច្បាប់ខ្មែរ-អង់គ្លេស បោះពុម្ពលើកទី១ ១៩៩៧ ទំព័រ៤០២។
[47] .ដ. ទំព័រ១១១។
[48] ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ៣៦ ។

[49] សូមមើល-កុយ នាមៈ ដំណើរការក្តីនៅក្នុងតុលាការកម្ពុជា អង្គការមូលនិធីអាស៊ី ១៩៩៨ ទំព័រ២៨

My Thesis

លំនាំដើម

នៅសម័យក្រិចបុរាណសម័យ ការគិតពិចារណាពីបញ្ហាច្បាប់នៅមានលក្ខណៈតូចចង្អៀតនៅឡើយ ដោយជាទូទៅសិក្សាត្រឹមតែនិយមន័យនៃច្បាប់ឬយុត្តិធម៌ប៉ុណ្ណោះ។ សម័យក្រោយៗមកការពិចារណាពី បញ្ហាច្បាប់ និងយុត្តិធម៌កាន់តែមានភាពសំខាន់ឡើង និងកាន់តែស៊ីជម្រៅឡើងដោយឈានទៅពិចារណាពី បញ្ហាទម្រង់ច្បាប់ សិទ្ធិសេរីភាព យុត្តិធម៌សង្គម និងសីលធម៌--- រហូតដល់បច្ចុប្បន្នមនុស្សឈានទៅដល់ការ គិតពីបញ្ហាសិទ្ធិសេរីភាពរបស់សត្វទៀតផង។
មនុស្សម្នាក់ៗមានសិទ្ធិសេរីភាពពីកំណើតរៀងៗខ្លួន ដោយគ្មាននរណាម្នាក់អាចបំពារបំពានបាន ឡើយ។ មនុស្សមានសិទ្ធិសេរីភាពក្នុងការធ្វើអំពើនានាជាច្រើន តែការប្រើសិទ្ធិសេរីភាពហួសវាងាយជ្រៀត ជ្រែកដល់សេរីភាពអ្នកដទៃណាស់។ ដូច្នេះមនុស្សមានសេរីភាពធ្វើអំពើផ្សេងៗតាមចំណង់ចិត្តដោយទទួល ខុសត្រូវនូវទង្វើរបស់ខ្លួនចំពោះមុខសង្គម ដោយមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃនោះទេ។
យុត្តិធម៌ ជាបញ្ញត្តិមួយដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ យុត្តិធម៌ពុំមែនសម្រាប់តែបុគ្គល ឬក្រុម ណាមួយឡើយ ពោលគឺមិនត្រឹមតែមានយុត្តិធម៌ចំពោះយើងទេ គឺត្រូវមានយុត្តិធម៌ចំពោះអ្នកដទៃផងដែរ។ យុត្តិធម៌ត្រូវឈរលើមូលដ្ឋានច្បាប់ និងសីលធម៌សង្គមជាគោលដោយពុំមែនជាកម្មសិទ្ធរបស់នរណាម្នាក់នោះ ទេ ពោលគឺមនុស្សគ្រប់រូបមានសិទ្ធិទទួលនូវយុត្តិធម៌ទៅតាមទង្វើរបស់ពួកគេ។ ទំនាក់ទំនងរវាងច្បាប់ និងយុត្តិធម៌ ជាទំនាក់ទំនងមួយដែលមិនអាចខ្វះគ្នាបាន។ សង្គមមួយមិនអាចមានយុត្តិធម៌សង្គមបានទេ បើគ្មានច្បាប់ ហើយក៏គ្មានច្បាប់ណាដែលអាចអនុវត្តទៅបានដែរដរាបណាច្បាប់នោះគ្មានយុត្តិធម៌សម្រាប់ មហាជនទូទៅនោះ។ ដូច្នេះច្បាប់ត្រូវតាក់តែងឡើងតាមគោលការណ៍ទូទៅមិនមែនបុគ្គលឬក្រុមណា មួយទេគឺមនុស្សម្នាក់ៗស្មើភាពចំពោះមុខច្បាប់ មានន័យថាមិនមែនអ្នកសម្លាប់មិត្តភក្តិសាច់ញាតិរបស់យើង ត្រូវមានទោសច្រើនជាងអ្នកដែលសម្លាប់អ្នកដទៃដែលយើងមិនដែលស្គាល់នោះទេ ។
ដោយមនុស្សជាភាវៈសង្គម ដូច្នេះសង្គមជាតិមួយមានយុត្តិធម៌សង្គមទៅបានត្រូវផ្តើមចេញពីបុគ្គល ទៅគ្រួសារ ពីគ្រួសារទៅសង្គម។ សង្គមមួយមិនអាចមានយុត្តិធម៌សង្គមបានទេ ដរាបណាភាវៈនៃសង្គម នោះគ្មានគំនិតយុត្តិធម៌។


សេចក្តីផ្តើម
១.ចំណោទបញ្ហា
ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកផងដែរ ថ្វីត្បិតតែទើបឆ្លងកាត់ពីសង្គ្រាមដ៏ យូរអង្វែងក៏ដោយ តែពេលនេះក៏ចាប់ផ្តើមនិងកំពុងអភិវឌ្ឍទៅមុខបន្តិចម្តងៗ ហើយទន្ទឹមនឹងអភិវឌ្ឍន៍នេះ អត្រានៃកំណើនប្រជាជនក៏បានកើនឡើងយ៉ាងឆាប់រហ័សដែលគួរឱ្យកត់សម្គាល់ផងដែរ ដោយតាមតួលេខនៃ ជំរឿនឆ្នាំ ១៩៩៨ បង្ហាញថាកំណើនប្រជាជនបានកើនឡើងដល់ ១១.៤៣៧.៦៥៦លាននាក់។
ទន្ទឹមនឹងភាពកកកុញនៃចំនួនមនុស្សនេះបាននាំឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដែលបានកំពុងតែនឹង រីកសាយច្រើនឡើងៗនៅក្នុងសង្គមមនុស្សជាតិ ដែលជាក្តីព្រួយបារម្ភមួយជាខ្លាំងរបស់ពិភពលោក។ នៅក្នុង សង្គមខ្មែរបច្ចុប្បន្ន យើងអង្កេតឃើញថាកម្ពុជាបានទទួលនូវសន្តិភាពពេញលេញមួយ ហើយព្រមទាំងបាននិង កំពុងធ្វើការកសាង និងរៀបចំស្ថាប័ននិមួយៗក្នុងប្រទេសជាបន្តបន្ទាប់ដើម្បីឱ្យមានលក្ខណៈកាន់តែប្រសើរ ឡើង ប៉ុន្តែទន្ទឹមនឹងនោះក៏មានបញ្ហាស្មុគស្មាញ ក៏ដូចជាអសកម្មមួយចំនួនដែលបានកើតឡើងនៅក្នុងសង្គម ហើយក៏ចេះតែកើតឡើងជាបន្តបន្ទាប់ ដែលត្រូវបានដាក់បន្ទុកទៅលើ កង្វះខាតនៃច្បាប់ និងការអនុវត្ត។
បញ្ញត្តិយុត្តិធម៌ ជាបញ្ញត្តិមួយដែលមនុស្សស្ទើរគ្រប់រូបបានស្គាល់ និងបានដឹងពីវា ហើយក៏តែងតែ ប្រាថ្នាចង់បានចំពោះខ្លួនឯង ក៏ដូចជាចំពោះសង្គមទាំងមូល។ តែយុត្តិធម៌ជាបញ្ហាស្មុគស្មាញមួយដែលពិបាក នឹងរកឱ្យឃើញនូវសុក្រឹតភាពដាច់ខាតមួយ ហើយទន្ទឹមនឹងភាពអសកម្មមួយចំនួនរបស់មនុស្សនៅក្នុងការ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវផងនោះ បានធ្វើឱ្យបញ្ញត្តិយុត្តិធម៌ក្លាយជាបញ្ញត្តិមួយដែលស្ទើរតែគ្មាននៅលើ លោក។ បញ្ហាយុត្តិធម៌ ឬអយុត្តិធម៌ជាបញ្ហាមួយដែលចម្រូងចម្រាស ជាបញ្ហាដែលមនុស្សជាច្រើនបាន ស្រែករកវា រហូតមានអ្នកខ្លះស្រែកសួរថា ” តើលើលោកនេះមានយុត្តិធម៌ដែរឬទេ? ”។ យើងឃើញថាមាន ភាពអយុត្តិធម៌មួយចំនួន ដែលកើតឡើងដោយការមិនគោរពទៅតាមគោលការណ៍នៃច្បាប់ ដោយដឹងច្បាប់ តែបំពានទៅលើច្បាប់ -ល-។ ដោយឡែកពីនោះនៅមានភាពអយុត្តិធម៌ផ្សេងៗទៀត ដែលសូម្បីតែមាន ការអនុវត្ត និងច្បាប់ល្អហើយក៏នៅតែពិបាកសម្រេចបាន ថាតើត្រូវវិនិច្ឆ័យយ៉ាងដូចម្តេចដើម្បីទទួលបាន នូវភាពត្រឹមត្រូវឥតល្អៀងមួយ។ ជាពិសេសចំពោះសង្គមខ្មែរយើងបច្ចុប្បន្ន ដោយសារបញ្ហាជីវភាព និងការ ធ្លាក់ចុះនៃសីលធម៌សង្គម និងកត្តានានាជាច្រើនទៀតបានធ្វើឱ្យប្រព័ន្ធយុត្តិធម៌ខ្មែរមានបញ្ហាអសកម្មមួយ ចំនួន ដែលរហូតមានអ្នកខ្លះបានបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ទៀតផង។
ទាក់ទិននឹងបញ្ហានេះទើបនាំឱ្យមានការពិចារណាមួយអំពីច្បាប់ ឬការប្រតិបត្តិច្បាប់នៅក្នុងសង្គម កម្ពុជាក៏ដូចជាប្រសិទ្ធភាពនៃច្បាប់ និងកត្តាអសកម្មនានាដែលច្បាប់គ្មានប្រសិទ្ធភាពមិនអាចរកយុត្តិធម៌បាន និងលើសពីនោះគឺច្បាប់ដែលមានប្រសិទ្ធភាពហើយក៏នៅតែមិនអាចចាត់ថាយុត្តិធម៌។ ចំណងជើងដែលបាន ដាក់ថា ” ទិដ្ឋភាពនៃការអនុវត្តច្បាប់មួយចំនួនក្នុងសង្គមខ្មែរពីឆ្នាំ១៩៩៣-២០០៣ ” គឺសំដៅទៅដល់ច្បាប់ ដែលបានអនុម័តឱ្យប្រើប្រាស់ តើត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គមឬទេ? ដែលតម្រូវ ឱ្យលាតត្រដាងនូវបាតុភាព និងសកម្មភាពនានាដែលកើតមានក្នុងសង្គមមកឆ្លុះបញ្ចាំងដើម្បីឱ្យមើលឃើញនូវ ភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងការប្រតិបត្តិ។ ក្រៅពីនេះមានកត្តាការអនុវត្តច្បាប់ខ្លះ វាជាដំណោះស្រាយ បែបហិង្សាទៅវិញ។ បញ្ហាមួយកើតឡើងវាអាចមានហេតុជាច្រើន។ ដូច្នេះដំណោះស្រាយក៏មានច្រើនផង ដែរ ដែលច្បាប់តែម៉្យាងមិនល្មមគ្រប់គ្រាន់នោះទេ គឺតម្រូវឱ្យមានកត្តាជាច្រើនរួមចំណែកដើម្បីលើកស្ទួយ វិស័យច្បាប់ និងយុត្តាធិការឱ្យមានការរីកចម្រើន។
ដូច្នេះប្រធានបទនេះមានបំណងសិក្សា ៖
- ស្វែងយល់ពីប្រព័ន្ធច្បាប់ខ្មែរ
- ទិដ្ឋភាពសង្គមក្នុងការប្រតិបត្តិច្បាប់មួយចំនួន
- បង្ហាញពីភាពវិជ្ជមាន និងអវិជ្ជមានក្នុងការអនុវត្តច្បាប់មួយចំនួន
- បុព្វហេតុដែលនាំឱ្យមានភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់
- ដំណោះស្រាយយ៉ាងណាខ្លះចំពោះភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់

២.អត្ថន័យទ្រឹស្តី និងប្រតិបត្តិ
សារណានេះមានទ្រឹស្តី និងលក្ខណៈបែបច្បាប់ជាច្រើន ដោយរួមផ្សំនិងការគិតបែបទស្សនវិជ្ជា ឬការ គិតបែបរិះគន់ស្ថាបនាមួយ ដែលមិនមែនជាការរិះគន់បែបទុទិដ្ឋិនិយមទេ តែជាការរិះគន់ដើម្បីស្វែងរកជា គំនិតក្នុងដំណោះស្រាយដែលឈានទៅរកយុត្តិធម៌សង្គមទូទៅ ដែលមិនមែនសម្រាប់ក្រុមណាមួយឬវណ្ណៈ ឬបុគ្គលណាមួយឡើយ។

៣.ស្ថានភាពស្រាវជ្រាវបញ្ហា
ជាធម្មតា ទិដ្ឋភាពនៃការអនុវត្តច្បាប់នៅលើពិភពលោកទាំងមូលតែងតែស្តែងឡើងក្នុងរូបភាពពីរ គឺវិជ្ជមាន និងអវិជ្ជមាន។ កម្ពុជាក៏ដូចជាប្រទេសដទៃដែរគ្រាន់តែស្ថានភាពដោយឡែកប៉ុណ្ណោះ។
៤.ប្រភពស្រាវជ្រាវ និងមូលដ្ឋានវិធីសាស្ត្រ
អត្ថបទនេះបានផ្អែកទៅលើឯកសារដែលប្រមូលបានមកពីកន្លែងជាច្រើនដូចជា តាមបណ្ណាល័យនានា តាមបណ្តាអង្គការដែលពាក់ព័ន្ធមួយចំនួនទៀត និងតាមរយៈសារពត៌មាន និងជាពិសេសតាមការអង្កេត និង ស្តាប់គំនិតយោបល់ផ្សេងៗពីបណ្តាមជ្ឈដ្ឋាន និងអ្នកជំនាញនានា។
វិធីសាស្ត្រក្នុងការរៀចំសារណានេះ បានមកពីការរួមផ្សំនូវវិធីខាងក្រោម ៖
- វិធីវិភាគ និងវិធីសំយោគ
- វិធីអនុមានរួម និងអនុមានញែក
- ប្រវត្តិវិធី និងតក្កវិធី
- វិធីអង្កេតផ្ទាល់។

៥.កត្តាថ្មីខាងផ្នែកវិទ្យាសាស្ត្រ
សារណានេះ រៀបចំឡើងដើម្បីបំពេញលក្ខខណ្ឌក្នុងការបញ្ចប់វគ្គសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក ទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា។ សារណានេះជាការចងក្រង និងសាកល្បងវិភាគទៅលើឯកសារដែល បានស្រាវជ្រាវពីបណ្តាអ្នកគិតមុនៗ និងទិន្នន័យនានាដែលបានមកពីអង្គការនានា ក៏ដូចជាឯកសារដ្ឋាភិបាល។ ហេតុនេះកត្តាថ្មីនៃវិទ្យាសាស្ត្រស្ថិតនៅត្រង់ការចងក្រងទិន្នន័យមួយចំនួន និងការវិភាគរកហេតុផលនៃបុព្វ ហេតុនិមួយៗដែលបានកើតឡើង និងផ្តល់ទស្សនៈវិស័យមួយចំនួនដើម្បីជាការរួមចំណែកកាត់បន្ថយស្ថានភាព អសកម្មក្នុងសង្គម ពោលគឺការចង់បានយុត្តិធម៌សង្គម។

៦.រចនាសម្ព័ន្ធ
រចនាសម្ព័ន្ធនៃសារណានេះរួមមាន ៖
- លំនាំដើម
- សេចក្តីផ្តើម
- ជំពូកទី១ ៖ បរិបទទូទៅនៃច្បាប់
- ជំពូកទី២ ៖ ទិដ្ឋភាពសង្គមមួយចំនួននៃការប្រតិបត្តិច្បាប់នៅកម្ពុជា
- ជំពូកទី៣ ៖ វិបាក និងកំណែទម្រង់
- សេចក្តីសន្និដ្ឋាន
-គន្ថនិទ្ទេស

៧.ខ្លឹមសារចម្បងនៃសារណា
ច្បាប់ជាវិធានដែលរដ្ឋមួយ ឬប្រទេសមួយបានបង្កើតឡើងដើម្បីរក្សានូវសណ្តាប់ធ្នាប់ និងរបៀប រៀបរយក្នុងសង្គមដែលធ្វើឱ្យមនុស្សអាចរស់នៅរួមគ្នាដោយស្ងប់សុខបាន។ ជាធម្មតាច្បាប់ឆ្លុះបញ្ចាំងឱ្យ ឃើញពីតម្លៃសីលធម៌ សេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនង។ ក៏ប៉ុន្តែច្បាប់ពុំមែនជាយន្តការតែមួយ ដែលអាចធ្វើឱ្យសង្គមទាំងមូលមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយនោះទេ។ ជានិច្ចកាលច្បាប់ត្រូវពឹងផ្អែក ទៅលើយន្តការជាច្រើនទៀត ដែលរួមមាន សីលធម៌ ការអប់រំ សាសនា ទំនៀមទម្លាប់ ប្រពៃណី -ល-។
ច្បាប់និងយុត្តិធម៌ជាការពាក់ព័ន្ធដែលមិនអាចកាត់ផ្តាច់បាន ដើម្បីឱ្យមានយុត្តិធម៌សង្គមត្រូវតែមាន ច្បាប់ ដោយច្បាប់ត្រូវតែជាច្បាប់សម្រាប់មហាជនទូទៅពុំមែនសម្រាប់បុគ្គលឬក្រុមណាមួយទេ។ ក្នុងការ អនុវត្តច្បាប់តឹងតែងអាចនឹងអយុត្តិធម៌សម្រាប់បុគ្គលមួយចំនួន។ ប៉ុន្តែបើច្បាប់មិនតឹងតែង នោះច្បាប់នឹង អយុត្តិធម៌សម្រាប់សង្គមទាំងមូល។ ដូច្នេះច្បាប់គឺច្បាប់ដែលឈរលើគោលការណ៍រួម ច្បាប់ដែលគិតទៅដល់ វិសមភាពធម្មជាតិឬវិសមភាពនិម្មិតិ គង់នឹងជាច្បាប់ខ្សោយឬអសមត្ថភាព ។
ឆ្លងតាមការសិក្សា និងយោងតាមប្រវត្តិសាស្ត្រ សិលាចារឹក ស្នាដៃអក្សរសិល្ប៍ ---បង្ហាញឱ្យឃើញ ថាប្រព័ន្ធច្បាប់ខ្មែរនាសម័យបុរាណ ឈរលើមូលដ្ឋានច្បាប់សាសនា និងប្រពៃណី ពោលគឺសំដៅទៅដល់ កាតព្វកិច្ចសីលធម៌នៃច្បាប់ដែលស្រដៀងនឹងបណ្តាប្រព័ន្ធច្បាប់នានានៅតំបន់អាស៊ីផងដែរ។
ប្រព័ន្ធច្បាប់ខ្មែរចាប់ផ្តើមអភិវឌ្ឍខ្លាំងនៅសម័យអាណានិគមនិយមបារាំង ដោយផ្លាស់ប្តូរពីប្រព័ន្ធ ច្បាប់បែបសាសនា និងប្រពៃណី មកជាប្រព័ន្ធច្បាប់ទំនើប។ តែទោះយ៉ាងណាប្រព័ន្ធច្បាប់បែបសាសនា និង ប្រពៃណីនៅតែមានឥទ្ធិពលរបស់ខ្លួន ហើយបន្តរហូតមកទល់បច្ចុប្បន្នផងដែរ។
រដ្ឋធម្មនុញ្ញ ១៩៤៧ ជារដ្ឋធម្មនុញ្ញែដលត្រូវបានប្រើរហូតដល់ឆ្នាំ១៩៧៥ ដោយគ្រាន់តែត្រូវបាន កែប្រែខ្លះក្រោយពីរដ្ឋប្រហារនៅឆ្នាំ១៩៧០។
សង្គ្រាមមនោគមវិជ្ជាបានរុញច្រានប្រទេសកម្ពុជាធ្លាក់ទៅដល់ចំណុចសូន្យ ក្រោយជ័យជំនះនៃរបប កម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបប ប៉ុល-ពត។ ប្រព័ន្ធច្បាប់បែបសង្គមនិយមជាប្រព័ន្ធដែលត្រូវ បានយកមកអនុវត្តជំនួសប្រព័ន្ធចាស់ក្នុងប្រទេសកម្ពុជាដោយមានរដ្ឋធម្មនុញ្ញជា ”កម្ពុជាប្រជាធិបតេយ្យ”។
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំទៅនៅថ្ងៃទី ០៧ មករា ១៩៧៩ រដ្ឋថ្មីមួយបានកើតឡើង ហើយសម័យប្រជុំសភាលើកទីមួយបានអនុម័តគម្រោងរដ្ឋធម្មនុញ្ញមួយហៅថា ” សាធារណៈរដ្ឋប្រជាមានិត កម្ពុជា ” ហើយបានកែប្រែជាច្រើនលើកច្រើនសារ រហូតដល់ឆ្នាំ១៩៨៩ បានកែឈ្មោះទៅជា ”រដ្ឋកម្ពុជា”។ ដោយប្រព័ន្ធច្បាប់សង្គមនិយមត្រូវបានប្រើជាបន្ត តែមានការកែប្រែមួយចំនួន និងតាក់តែងនូវក្រមច្បាប់ជា ច្រើនទៀតជាពិសេសច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ដែលនៅត្រូវបានប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន។
កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ បានបង្រួបបង្រួមឱ្យមានឯកភាពជាតិមួយ ដោយ មានការរៀបចំនូវរដ្ឋាភិបាលមួយថ្មី ដែលកើតចេញពីការបោះឆ្នោត ១៩៩៣ ដែលរៀបចំដោយអង្គការសហ ប្រជាជាតិ ដែលនាំមកនូវបម្រែបម្រួលមួយួដ៏ធំនៃការផ្លាស់ប្តូររបបនយោបាយ គឹការប្តូរពីប្រព័ន្ធសង្គមនិយម មកជារបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនូវប្រព័ន្ធច្បាប់យ៉ាងធំគឺការ ផ្លាស់ពីប្រព័ន្ធច្បាប់បែប សង្គមនិយម មកជាបែប ប្រជាធិបតេយ្យ។
ចាប់ពីក្រោយការរៀបចំនូវរដ្ឋាភិបាលប្រជាធិបតេយ្យថ្មីឆ្នាំ១៩៩៣មក កម្ពុជាបានផ្លាស់ប្តូរនូវមុខ មាត់ថ្មីស្ទើរគ្រប់វិស័យ។ ទាក់ទិននឹងបញ្ហាច្បាប់ និងការអនុវត្តច្បាប់កម្ពុជាបានរៀបចំនឹងចងក្រង នូវក្រម ច្បាប់ ជាច្រើនដើម្បីបំពេញនូវតម្រូវការសង្គមទាំងក្នុងប្រទេស និងក្រៅប្រទេស។
នៅក្នុងការអនុវត្តច្បាប់នៅក្នុងសង្គមបានស្តែងឱ្យឃើញនូវរូបភាពពីរគឺវិជ្ជមាន និងអវិជ្ជមាន។
ដោយរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនិងជាប្រភពនៃច្បាប់ទាំងអស់ ដោយគ្មានច្បាប់ណាមួយដែលត្រូវ
បានចែងឡើងប្រឆាំងនឹងរដ្ឋធម្មនុញ្ញបាននោះ។ ដូច្នេះច្បាប់អនុវត្តន៍ទាំងអស់នៅកម្ពុជាត្រូវតែធានាដល់សិទ្ធិ
សេរីភាព ព្រោះរដ្ឋធម្មនុញ្ញកម្ពុជាបានធានាដល់ការប្រើសិទ្ធិសេរីភាពស្មើៗគ្នា ដោយមិនឱ្យមានការរំលោភ
បំពានពីអ្នកដទៃឡើយ ហើយការប្រើសិទ្ធនេះត្រូវស្ថិតក្នុងច្បាប់។
ការប្រើសិទ្ធិសេរីភាពក្នុងសង្គម យើងសង្កេតឃើញចាប់ពីការកកើតនូវរដ្ឋាភិបាលថ្មីឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ចំពោះសេរីភាពនៃការជួបប្រជុំ និងការបញ្ចោញមតិយោបល់ ដោយឃើញមានមហាជនជាច្រើនបានចូលរួមក្នុងការបញ្ចោញមតិយោបល់ និងទស្សនៈទៅតាមគំនិតរៀងៗ ខ្លួននៅតាមទីប្រជុំជននានាដូចជា តូបកាសែត ហាង កាហ្វេ និងតាមទីសាធារណៈផ្សេងៗទៀត ដែលពីមុន មកសេរីភាពបែបនេះមិនបានស្តែងឱ្យឃើញជាទូទៅដូចនេះទេ។ ជាពិសេសគឺតួនាទីគណបក្សប្រឆាំងដោយ មានភារៈរិះគន់ តិទៀន និងតាមដានត្រួតពិនិត្យមើលនូវរាល់សកម្មរបស់រាជរដ្ឋាភិបាលក្នុងការបំពេញភារកិច្ច ដោយលាតត្រដាងនូវភាពអសកម្មនានា នោះ ក៏ត្រូវបានធានាដោយសិទ្ធិស្របច្បាប់ផងដែរ។
ក្រៅពីសេរីភាពនៃការជួបប្រជុំនេះ សេរីភាពនៃសារពត៌មានក៏សង្កេតឃើញថាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ ថ្វីបើពុំទាន់ឈានដល់កម្រិតឯករាជ្យនៃសារពត៌មានទាំងស្រុងក៏ដោយ។ ជាក់ស្តែង មានសារពត៌មានជាច្រើន ទាំងស្របនិងទាំងប្រឆាំងរដ្ឋាភិបាល ទាំងជាតិនិងអន្តរជាតិ ដែលកំពុងមានសកម្ម ភាពនៅក្នុងប្រទេស។
បន្ថែមពីសិទ្ធិសេរីភាពរៀបរាប់ខាងលើមានសិទ្ធិសេរីភាពជាច្រើនទៀត ដូចជាសិទ្ធិសេរីភាពទទួល ពត៌មាន សិទ្ធិសេរីភាពដើរហើរ សិទ្ធិប្តឹងតវ៉ា ជាដើមសុទ្ធតែត្រូវបានធានាដោយរដ្ឋធម្មនុញ្ញផងដែរ ហើយ ក្នុងការអនុវត្តក៏ស្តែងឱ្យឃើញពីការយល់ដឹងស្តីសិទ្ធិសេរីភាពទាំងនេះកំពុងអភិវឌ្ឍទៅមុខផងដែរ ។
ដោយឡែកពីនោះនៅឃើញថាមានបដិវត្តន៍ថ្មីមួយពីសំណាក់ស្ត្រីបានពុះកញ្ជ្រោលយ៉ាងខ្លាំង គឺការ ទាមទារនូវសិទ្ធិស្មើភាពមួយរវាងបុរស និងស្ត្រី ហើយឃើញថាបានទទួលជោគជ័យផងដែរព្រមទាំងកំពុងបន្ត នូវសកម្មភាពជាបន្តទៅមុខទៀត។ ហើយក្រោមការខិតខំ និងការកាន់តែយល់ពីសិទ្ធិស្មើភាពរវាងបុរស និង ស្ត្រីបានជំរុញឱ្យស្ត្រីកាន់តែមានលទ្ធភាពបង្កើននូវសមត្ថភាពរបស់ខ្លួនឡើង ហើយចូលរួមប្រកួតប្រជែងយ៉ាង ពេញលេញជាមួយនឹងបុរស ដែលជាសញ្ញាបង្ហាញឱ្យឃើញពីភាពលូតលាស់ផ្នែកគំនិតបន្តិចម្តងៗទៅរកគំនិត ទាន់សម័យគឺមនុស្សទាំងអស់មានសិទ្ធិស្មើគ្នា ដោយមិនមាននរណាម្នាក់ឬភេទណា មួយត្រូវបានលើកតម្កើង ឱ្យមានសិទ្ធិច្រើនជាងណាមួយទេ គឺត្រូវប្រកួតប្រជែងដោយស្មើភាពទាំងអស់ ដែលជាការខិតទៅស្របទៅ នឹងរដ្ឋធម្មនុញ្ញែដលធានាសិទ្ធិស្មើគ្នាចំពោះបុរស និងស្ត្រីនោះដែរ ហើយក៏ជាការបង្ហាញឱ្យឃើញជាក់ស្តែងនូវ ការជម្រុះចោលនូវផ្នត់គំនិតដែលមាននៅក្នុងសង្គមជាយូយារមកហើយ ដែលថាភេទស្ត្រីជាភេទទន់ខ្សោយ និងពាក្យស្លោកថា ” ស្ត្រីបង្វិលចង្ក្រានមិនជុំ ” នោះផងដែរ។
ក្រៅពីនេះនៅមានផែនការអភិវឌ្ឍន៍ និងសមិទ្ធផលជាច្រើនទៀតដែលជួយលើកស្ទួយដល់ការអនុវត្ត ច្បាប់ប្រកបដោយតម្លាភាព។ ប៉ុន្តែទន្ទឹមនឹងនោះយើងឃើញមានភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់តាមរយៈ បាតុភាពអសកម្មមួយចំនួនដែលកើតមានក្នុងសង្គមដែលស្តែងឡើងក្នុងរូបភាពដូចជា ឃាតកម្មនិងចោរកម្ម ការរំលោភសេពសន្ថវៈ ការជួញដូរមនុស្សនិងពេស្យាកម្ម អំពើហិង្សាក្នុងទីសាធារណៈនិងក្នុងគ្រួសារ អំពើ ពុករលួយ ការជួញដូរគ្រឿងញៀន លួចវត្ថុបុរាណ និងកាប់បំផ្លាញព្រៃឈើ ភាពឥតសណ្តាប់ធ្នាប់តាម ទីសាធារណៈ -ល-។
យើងមើលឃើញបុព្វហេតុដែលនាំឱ្យមានភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់មានផ្នែកពីរ គឺផ្នែកច្បាប់ មានបញ្ហាកង្វះខាតច្បាប់ បញ្ហាកង្វះខាតការផ្សព្វផ្សាយឱ្យបានទូលាយនិងបញ្ហាកង្វះសមត្ថភាព ក្នុងការត្រួត ពិនិត្យការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងមកពីផ្នែកសង្គម មានបញ្ហាជីវភាព បញ្ហាផលវិបាកសង្គ្រាម បញ្ហាកង្វះខាតចំណេះដឹង បញ្ហាអំពើពុករលួយ និងបញ្ហាការធ្លាក់ចុះនៃសីលធម៌ សង្គមជាដើម ។
ភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់ជាកត្តាដែលរាំងស្ទះដល់ការអភិវឌ្ឍជាតិយ៉ាងធំធេង។ ប្រទេស ដែលរីកចម្រើនជាចីរភាពទៅបាន លុះណាមានយុត្តិធម៌សង្គម ហើយក៏គ្មានប្រទេសណាមួយលើលោកដែល ប្រកបទៅដោយភាពអវិជ្ជមានច្រើននោក្នុងការអនុវត្តច្បាប់អាចក្លាយជាប្រទេសអភិវឌ្ឍន៍នោះដែរ។ ដូច្នេះ ភាពអវិជ្ជមានក្នុងការអនុវត្តច្បាប់ ជាបញ្ហាដែលត្រូវតែដោះស្រាយជាបន្ទាន់ដើម្បីឱ្យធានានូវយុត្តិធម៌សង្គម ដោយឈរលើគោលការណ៍ដំណោះស្រាយដូចជាៈ យុទ្ធសាស្ត្រ និងសកម្មភាពទម្រង់ ការបំបាត់ឬសគល់នៃ បាតុភាពអសកម្ម និង ទស្សនៈអប់រំ ។
យុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងយុត្តិធម៌ សំដៅទៅដល់ការពង្រឹងការការពារសិទ្ធិសេរីភាពរបស់ បុគ្គល ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ផ្តល់លទ្ធភាពទទួលពត៌មានអំពីច្បាប់ឱ្យបានទូលាយ ការធ្វើឱ្យប្រសើរ ឡើងនៃដំណើរការក្តីរបស់តុលាការ និងបញ្ចូលយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយរួមនឹង សកម្មកំណែទម្រង់ដូចជាផ្នែកសង្គមមាន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ចំណេះដឹង ការបំបាត់ អំពើពុករលួយ និងផ្នែកច្បាប់មាន ការផ្សព្វផ្សាយនិងបណ្តុះបណ្តាលវិស័យច្បាប់ និងការពង្រឹងមុខងារត្រួត ពិនិត្យច្បាប់ និងការអនុវត្តច្បាប់ជាដើម។
យើងដឹងហើយថាផលកើតឡើងពីហេតុរបស់វា។ ហេតុមួយឬហេតុច្រើនបង្កឱ្យមាននូវផលមួយឬ ផលច្រើន ហើយហេតុមួយអាចជាផលមួយដែលមានហេតុជាច្រើនទៀត។ ដូច្នេះដើម្បីដោះស្រាយឬបំបាត់ ផលនោះដោយជោគជ័យទៅបានគឺត្រូវរកឱ្យឃើញនូវហេតុរបស់វាជាមុនសិន ហើយត្រូវដោះស្រាយទៅតាម បាតុភូត និងក្រឹត្យក្រមរបស់វា ដោយមិនអាចដោះស្រាយទាំងកំរោលដោយមិនយល់ពីបាតុភូតរបស់វាបាន ឡើយ។ បើពុំនោះទេពិតជាបរាជ័យជាពុំខាន មានន័យថាដើម្បីទប់ស្កាត់នូវផលមួយត្រូវទប់ស្កាត់នូវហេតុ របស់វា ដូចជាទ្រឹស្តីព្រះពុទ្ធអះអាងថា ” មានហេតុទើបមានផល ដើម្បីរំលត់ទុកត្រូវបំបាត់នូវហេតុដែលនាំឱ្យ មានទុកជាមុនសិន”។ ដូច្នេះដំណោះស្រាយវាទាមទារនូវការវិនិច្ឆ័យជាក់លាក់ដោយតម្រូវឱ្យវិភាគពីដំណើរ នៃទំនាស់និមួយៗ និងត្រូវគិតគូរដល់ការប្រែប្រួលរបស់វាផងដែរ ហើយត្រូវដោះស្រាយឱ្យចំទំនាស់ដោយ យោលទៅតាមកាល និងលំហរបស់វាដោយកុំឱ្យយឺតពេកព្រោះ ទំនាស់និមួយៗប្រែប្រួល និងកុំឱ្យលឿនពេក ព្រោះការដោះស្រាយដោយបង្ខំនឹងធ្វើឱ្យបរាជ័យឬអាចស្តែងឡើងជាអយុត្តិធម៌។
ក្រៅពីនេះទស្សនៈអប់រំ ឬការលើកកម្ពស់សីលធម៌សង្គមក៏ជាកត្តាចាំបាច់ផងដែរ។ ច្បាប់ល្អត្រូវការ មនុស្សល្អហើយក៏គ្មានច្បាប់ណាមួយអនុវត្តបានដោយជោគជ័យដោយគ្មានមនុស្សល្អទេ។
ការលើកកម្ពស់សីលធម៌សង្គមធ្វើឡើងតាមរយៈការអប់រំសីលធម៌ ដោយការអប់រំដោយខ្លួនឯង និងការអប់រំពីមជ្បដ្ឋានខាងក្រៅ ការបណ្តុះស្មារតីអត់ឱន និងការរួមចំណែកនៃទ្រឹស្តីសីលធម៌សាសនា។
ជាសេចក្តីសន្និដ្ឋានរួម យើងឃើញថា ក្រោយពីការទទួលបាននូវសន្តិភាព និងឯកភាពពេញលេញមក កម្ពុជាបាននិងកំពុងកែទម្រង់នូវប្រព័ន្ធគ្រប់គ្រងនានា ក៏ដូចជាវិស័យច្បាប់ និងយុត្តិធម៌ដើម្បីឈានទៅនីតិរដ្ឋ ពោលគឺការគោរពសិទ្ធសេរីភាព លទ្ធិប្រជាធិតេយ្យ និងយុត្តិធម៌សង្គម។ តែយ៉ាងណាប៉ុន្មានឆ្នាំកន្លងមកនេះ ភាពអវិជ្ជមាននៃការអនុវត្តច្បាប់ក៏ស្តែងឡើងគួរឱ្យកត់សម្គាល់ដែរ ដែលទាមទារនូវយន្តការបន្ថែមទៀត ដើម្បីឱ្យក្លាយជានីតិរដ្ឋ។
ការកសាងនីតិរដ្ឋមិនត្រឹមជាភារកិច្ចរបស់ថ្នាក់ដឹកនាំទេ ការរួមចំណែករបស់ពលរដ្ឋគ្រប់រូបក៏ជាកត្តា សំខាន់ផងដែរ។ យើងជឿថា ច្បាប់ល្អទៅបាន លុះណាមានមនុស្សល្អជាអនុវត្តច្បាប់នោះ បើពុំនោះទេវាគ្រាន់ តែជាសំណេរមួយប៉ុណ្ណោះ។ ដូច្នេះទ្រឹស្តី គ្មាននរណាទូលផែនដី ម្នាក់ឯងរួច ត្រូវតែត្រូវបានលប់បំបាត់ពីស្មារតី ប្រជាជនខ្មែរឬប្តូរថា មនុស្សម្នាក់ទូលផែនដីមិនរួចដូច្នេះមនុស្ស ត្រូវតែជួយទូលផែនដីទាំងអស់គ្នា។